Connect with us

កីឡា

កែវ សុខផេង នឹងបានកុងត្រា២ឆ្នាំ ប្រាក់ខែ៤ពាន់ដុល្លារ បើចូលភ្នំពេញក្រោន

បានផុស

នៅ

លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​ហ៊ាន​ផ្តល់កុងត្រា និង​​ប្រាក់​ខែ​ខ្ពស់​​ឲ្យ​អតីត​ កែវ សុខផេង ប្រសិន​បើវិល​ត្រឡប់​​មក​កាន់​​អាជីព​បាល់ទាត់​ជា​មួយ​ភ្នំពេញ​ក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សុខង៉ន ដែល​ជា​បង​ប្រុស​បង្កើត​របស់ កែវ សុខផេង បាន​និយាយ​ថា ៖«បើ​ឥឡូវមក​ក្រោន​ ខ្ញុំ​នឹង​ផ្ដល់​កុងត្រា​​ឲ្យ​គាត់​២​ឆ្នាំ​ ប្រាក់​បៀវត្ត​4k (៤​ពាន់​ដុល្លារ) គោរព​និង​ផ្ដល់​អ្វី​ដែល​គាត់​លះ​បង់​កន្លង​មក​។ គាត់​ជួយ​ជម្រើស​ជាតិ​កម្ពុជា​យើង​ច្រើន​ណាស់»។

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា កែវ សុខផេង​ បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ ដោយ​សារ​​របួសរ៉ាំរៃ។

កែវ សុខផេង ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​បាល់ទាត់​​កម្ពុជា​ម្នាក់​​ទទួល​បាន​ជោគជ័យទាំង​ក្នុង​ជម្រើស​ជាតិ និង​​ក្លិប​ ចាប់​តាំង​ពី​រូប​​គេ​បាន​​​លេង​បាល់ទាត់​អាជីព​​​​នៅ​​ឆ្នាំ​២០១២។ ​ក្លិប​អាជីព​លើក​ដំបូង​គឺ បឹងកេត ពី​ឆ្នាំ​២០១២ ដល់ ២០១៥ រូប​គេ​បង្ហាញ​ខ្លួន​បាន​​៣៧​ដង​នៅ​លើ​ទី​លាន និង​រក​បាន​២១​គ្រាប់។ ក្លិប​នេះ​ រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១២។

បន្ទាប់​មក សុខផេង បាន​ផ្លាស់​ទៅ​​​ក្លឹប​ភ្នំពេញ​ក្រោន ពី​ឆ្នាំ​២០១៥ ដល់​២០១៧។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ រូប​គេ​បង្ហាញ​ខ្លួន​លើ​ទី​លាន​៥១​ដង រក​បាន​២៧​គ្រាប់ និង​ជួយ​​ឲ្យ​ភ្នំពេញ​ក្រោន​ ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៥។

​ឆ្នាំ​២០១៨ ប្អូន​ប្រុស​បង្កើត​របស់ កែវ សុខង៉ន បាន​ផ្ទេរ​ទៅ​កាន់​ក្លិប​លីគ​កំពូល​​ម៉ាឡេស៊ី PKNP ហើយ​​​លេង​​​បាន​តែ​៤​ដងប៉ុណ្ណោះ ប៉ុន្តែ​រក​បាន​១​គ្រាប់​ដែល​បាន​ក្លាយ​ជា​កីឡាករកម្ពុជា​ទី​១​រក​បាន​គ្រាប់​បាល់​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី។

យ៉ាង​ណា ឆ្នាំ​២០១៨​ដដែល កែវ សុខផេង បាន​វិល​ត្រឡប់​​មក​កម្ពុជា​វិញ​ដោយ​បាន​ចូល​រួម​ជា​មួយក្លិប​វិសាខា។ ​ក្លិប​​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​បង្ហាញ​​​​ខ្លួន​លើ​ទី​លាន​ប្រមាណ​​៩៤ដង រក​បាន​៥១​គ្រាប់ និង​ជួយ​ឲ្យ​វិសាខា​ឈ្នះពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​៣​លើក​ជាប់​គ្នា​គឺ​ឆ្នាំ​២០២០ ២០២១ និង​២០២២។

និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជា​វិញ កែវ សុខផេង ត្រូវ​បាន​កោះ​ហៅ​ចូលតំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​​តាំង​ពី​ឆ្នាំ​២០១៥​ទាំង​ក្រុម​​ធំ និង​យុវជន។ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​យុវជន​អាយុ​ក្រោម​២៣​ និង​​​ឈុត​ធំ​បាន​៦២​លើក រក​បាន​១៥​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ជា​ច្រើន​ដូច​ជា ជម្រុះ​ជើង​ឯក​ពិភព​លោក ជម្រុះ​ជើង​ឯក​អាស៊ី ជើង​ឯក​អាស៊ាន ​​កីឡា​ស៊ីហ្គេម និង​មិត្តភាព​អន្តរជាតិ​​ជា​ដើម។

សមិទ្ធផល​សម្រាប់​ក្រុម​ជម្រើស​ជាតិ​គួរ​ឲ្យ​​កត់​សំគាល់​​គឺ​នៅ​ពេល រូប​គេ​ស៊ុត​បាន​៤​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន គឺ​ស៊ុត​ចូលហ្វីលីពីន១​គ្រាប់, ចូលទីម័រ​ខាង​កើត១​គ្រាប់, ចូល​ម៉ាឡេស៊ី១​គ្រាប់ និងមីយ៉ាន់ម៉ា១​គ្រាប់ ហើយ​​ជា​ការ​ជួយ​ឲ្យ​ក្រុម U23 កម្ពុជា​ឡើង​ទៅ​កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្ត្រ​​កីឡា​ស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម