Connect with us

កីឡា

ឈ្នះខ្សែក្រវាត់យប់មិញ ព្រំ សំណាង ទទួលបានឱកាសទៅប្រកួតនៅបារាំង

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នា​ខែ​មិថុនា ឆ្នាំ២០២៤ បន្ទាប់​ពី​រូប​គេ​ទទួល​បាន​ខ្សែ​ក្រវាត់​១​គ្រឿង​ទៀត​តាម​រយៈ​ជ័យជម្នះ​លើ​កីឡាករ​មីយ៉ាន់ម៉ា​កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ព្រំ សំណាង បាន​យក​ឈ្នះលើ​កីឡាករ​មីយ៉ាន់ម៉ា ទុនទុន មីង ដែល​ជា​អតីត​ដៃគូ​ក្នុង​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ដោយ​ពិន្ទុ។ ក្រោយ​ទទួល​បាន​ខ្សែ​ក្រវាត់​១​គ្រឿង​ទៀត រូប​គេ​ទទួល​បាន​ដំណឹង​ល្អភ្លាម​​គឺ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង។

តាម​ការ​គ្រោង ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ​​មាន​២​កម្មវិធី​នៅ​ប្រទេស​បារាំង​គឺ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា និង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដែល​កីឡាករ​​គុន​ខ្មែរ​​ច្រើន​រូប​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​តំបន់​អឺរ៉ុប។ ​អត្តពលិក​គុន​ខ្មែរ​៦​រូប​​ដែល​ត្រូវ​ទៅ​​ប្រកួត​នៅ​បារាំង​។ ​​គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​មីនា​នេះ ​កីឡាករ​កម្ពុជា​៤​រូប​​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​​គឺម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឃីម បូរ៉ា, ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឡៅ ចិត្រា, ម្ចាស់​មេដាយ​មាសស៊ីហ្គេម លន បញ្ញា និងម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ព្រំ សំណាង ហើយ​នៅ​សល់​២រូប​ទៀត​​ដែល​មិន​ទាន់​ចុះ​កុងត្រា​គឺ​កីឡាករ​ទម្ងន់​៦០​គីឡូក្រាម និង​កីឡាការិនី​១​រូប។

រហូត​មក​ដល់​ពេល​នេះ ព្រំ សំណាង ទទួល​បាន​ខ្សែ​ក្រវាត់​ជា​ច្រើន​មាន​ដូច​ជា៖

  • ខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ KIF
  • ខ្សែក្រវាត់អន្តរជាតិ Thai Fight
  • ខ្សែក្រវាត់គ្រុឌ​គុនខ្មែរអន្តរជាតិ
  • ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព
  • ខ្សែ​ក្រវាត់ Ultimate Asian Kun Khmer
  • មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម