Connect with us

កីឡា

ធ្លាប់ឈ្នះ កែវ រំចង់ Omar Samb ប្រកួតយប់នេះដើម្បីកម្ពុជា

បានផុស

នៅ

កីឡាករ​ប្រដាល់​​បារាំង Omar Samb នឹង​ប្រកួត​ជា​មួយ​កីឡាករ​តួកគី Adem Kabak នៅ​សង្វៀន​បាយ័ន​ ចាប់​ពី​​ម៉ោង​យប់​នេះ​នៅ​ខណ្ឌកំពូល រាជធានី​ភ្នំពេញ​ដែល​ការ​ប្រកួត​​តំណាង​គុន​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Omar Samb ដែល​ធ្លាប់​ឈ្នះ​ កែវ រំចង់ ​ទទួល​បាន​ខ្សែ​ក្រវាត់​ប្រដាល់​សេរី​ពិភព​លោក​កាល​ពី​​ឆ្នាំ​​២០១៩​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជិត​២​សប្តាហ៍​ហើយ​ដើម្បី​ត្រៀម​ប្រកួត។ កីឡាករ​បាន​ប្រាប់​ថា ៖«ខ្ញុំបាន​ហ្វឹក​ហាត់​ដិត​ដល់​នៅ​បារាំង មុន​ពេល​មក​ដល់​កម្ពុជា ហើយ​ហាត់​នៅ​កម្ពុជា​ជាង​១​សប្តាហ៍​នេះ​ក៏​ពេញ​ល្អ។ បន្ទាប់​ពី​ចប់​ការប្រកួត​យប់​នេះ ខ្ញុំ​ចង់​មក​ស្រុក​ខ្មែរ​ទៀត។ ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​គុន​ខ្មែរ ដោយសារ​តែ​គ្រូ​បង្វឹករបស់​ខ្ញុំ​នៅ​បារាំង​ជា​ខ្មែរ។ អ្នក​ហ្វឹក​ហាត់​ជា​មួយ​ខ្ញុំ​ក៏​ខ្មែរ​ច្រើន​ដែរ។ ជា​ពិសសេស​ប្រជា​ជន​កម្ពុជា​រួស​រាយ​រាក់ទាក់ ចិត្ត​ទូលាយ តែង​តែ​បង្ហាញ​ស្នាម​ញញឹម»។

កីឡាករ​ដែល​មាន​ពិសោធ​ច្រើន​​បាន​សង្កត់​ធ្ងន់​ថា ៖«យប់​នេះ​ខ្ញុំ​ប្រកួត​តំណាង​គុន​ខ្មែរ។ ខ្ញុំ​ប្រកួត​ដើម្បី​ប្រជា​ជន​កម្ពុជា។ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​​ណាស់​ដែល​បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា»។

Omar Samb ប្រកួតឈ្នះ​កីឡាករថៃ Jetsada

Omar Samb ជា​កីឡាករ​ប្រដាល់​សេរី​បារាំង​ដែល​មាន​បទ​ពិសោធ​ច្រើន ក្នុង​នោះ​រូប​គេ​ធ្លាប់​ឈ្នះ​​ម្ចាស់​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​២​លើក និង​ម្ចាស់​ខ្សែ​ក្រវាត់​ថ្នាក់​ជាតិ​បារាំងផង​ដែរ។ រូប​គេ​ធ្លាប់​ឈ្នះ​ កែវ រំចង់ ឆ្នាំ​២០១៩ និងចាញ់​ពិន្ទុ ម៉ឺន សុភា ឆ្នាំ​២០១៧។

តាម​ពិត​ទៅ រូប​គេ​ត្រូវ​បាន​រៀបចំ​ឲ្យ​ប្រកួត​ជា​មួយ​អ្នក​លេង​ដៃ​ភ្លើង​ជើង​រន្ទះ រឿង សុភ័ណ្ឌ ប៉ុន្តែ​កីឡាករ​កម្ពុជា​រូប​នេះ​មាន​បញ្ហា​សុខភាព​​ក៏​ត្រូវ​​ប្តូរ​ឲ្យ​ប្រកួត​តំណាង​គុន​ខ្មែរ​ជា​មួយ​កីឡាករ​តួកកី Adem Kabak ដែល​មាន​​បទ​ពិសោធ​ច្រើន​នៅ​ប្រទេស​ថៃ។ រូប​គេ​ទើប​តែ​ប្រកួត​ចាញ់ពិន្ទុ​ខ្លា​ចាស់​ថៃ Saenchai កាល​ពី​ថ្ងៃ​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ នៅ​សង្វៀន Thai Fight៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម