កីឡា
កម្មវិធីប្រកួតជើងឯកស្វាយរៀងខាប់សប្តាហ៍ទី១០
ការប្រកួតជើងឯកស្វាយរៀងខាប់រដូវកាលទី៦ ឈានដល់វគ្គសន្សំពិន្ទុក្នុងពូលសប្តាហ៍ទី១០ហើយដោយ៦គូធ្វើការប្រកួតនៅចុងសប្តាហ៍នេះ។
ការប្រកួតទាំង៦គូធ្វើនៅលើទីលានវិទ្យាល័យស្វាយរំពារ វេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ក្រុមគោព្រៃភូមិស្វាយធំ ប្រកួតជាមួយ ក្រុមយុវជន គគីសោម។ វេលាម៉ោង១:៣០នាទី រសៀល ក្រុមយុវជនសាមគ្គី ប្រកួតជាមួយក្រុម ហង្ស សំណាង ខណៈម៉ោង៤រសៀល ក្រុម M.S.T FC ប្រកួតជាមួយក្រុម ជំពាមយក្សអង្គស្វាយ។

នៅថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ក្រុមស្វាយទាប អេហ្វស៊ី ប្រកួតជាមួយ សសយក ស្រុករមាសហែក វេលាម៉ោង៨ព្រឹក ខណៈក្រុម ឆ្មាបុងបុង ប្រកួតជាមួយ ក្រុមដារ៉ូពិទូ សុខសាន្ត វេលាម៉ោង១:៣០នាទីរសៀល និងក្រុម សសយក បាទី ប្រកួតជាមួយក្រុម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង វេលាម៉ោង៤រសៀល។
ឆ្លងកាត់៩សប្តាហ៍កន្លងទៅ មានក្រុមជាច្រើនទទួលបានពិន្ទុខ្ពស់ជាងគេ និងបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ ហើយក៏មានក្រុមជាច្រើនទៀតកំពុងប្រជែងគ្នាក្នុងចំណោមក្រុមទាំង៤០ដែលត្រូវបានបែងចែកជា៨ពូល។ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៦ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?