Connect with us

កីឡា

ពេជ្រ ប៊ុនសិទ្ធ វ៉ៃតែ២ប្រកួតបានខ្សែក្រវាត់ និងប្រាក់រង្វាន់៥ពាន់ដុល្លារ

បានផុស

នៅ

កីឡាករគុន​ខ្មែរ​ ពេជ្រ ប៊ុនសិទ្ធ ទទួល​បាន​ខ្សែក្រវាត់១​គ្រឿង​ទៀត​ក្នុង​អាជីពប្រដាល់​របស់​ខ្លួន បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ ប៊ុន សុធា ដោយ​ពិន្ទុ​នៅ​វគ្គផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សង្វៀន​បាយ័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ទម្ងន់​៥៧​គីឡូក្រាម នៅជុំ​ទី១ ពេជ្រ ប៊ុនសិទ្ធ បាន​ប្រើ​ពេល​៣​ទឹកពេញ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ រិទ្ធី ចាន់ណា ខណៈ ប៊ុន សុធា បាន​ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​កីឡាករ ណង សាវ ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ខ្លាំង​ទាំង​ពីរ​បាន​ប្រើ​ពេល​៣​ទឹក​ពេញ។ ការ​ប្រកួត​ទាំង​៣​ទឹក​មើល​ឃើញ​ថា ពេជ្រ ប៊ុនសិទ្ធ បាន​ប្រើ​កណ្តាប់​ដៃ​យ៉ាង​ល្អ​លើមុខ​របស់​ ប៊ុន សុធា​ ដែល​ព្យាយាម​ទាត់​ជើង​ក្រោម​ជា​រឿយៗ។ ប៊ុន សុធា ក៏​ព្យាយាម​ប្រើ​កណ្តាប់​ដៃ​ដែរ ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព ហើយ ពេជ្រ ប៊ុនសិទ្ធ ក៏​ទាត់​ជើង​ក្រោម​បាន​ច្រើន​ដែរ។

ចប់​ការ​ប្រកួត ចៅ​ក្រម​ទាំង​៥​រូប​បាន​ផ្តល់​ពិន្ទុ​​ឲ្យ ពេជ្រ ប៊ុនសិទ្ធ​ ឈ្នះ​ពិន្ទុ ៤-១ លើ​ ប៊ុន សុធា ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​អម​ដោយ​ប្រាក់​រង្វាន់​២០​លាន​រៀល (៥​ពាន់​ដុល្លារ)។ ចំណែក​ ប៊ុន សុធា ក្នុង​នាម​ជា​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​១២​លាន​រៀល។

នេះ​ជា​ខ្សែ​ក្រវាត់​លើក​ទី២​របស់ ពេជ្រ ប៊ុនសិទ្ធ ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន បន្ទាប់​ពី​លើក​ទី១​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ខារ៉ាបាវ ដែល​មាន​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​អាមេរិក ​ ក្រោយផ្ដួលកីឡាករថៃ ផេតផាកភូមិ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម