Connect with us

កីឡា

Omar Samb ចង់ប៉ះ ឈឿង ល្វៃ នៅបារាំង ក្រោយឈ្នះតួកគីយប់មិញ

បានផុស

នៅ

កីឡាករ​ប្រដាល់​​បារាំងដែល​​​វ៉ៃតំណាង​គុន​ខ្មែរ​ Omar Samb ​បាន​ផ្តួល​​កីឡាករ​តួកគី Adem Kabak ក្នុង​ទឹក​ទី​១នៅ​សង្វៀន​បាយ័ន​ យប់​ថ្ងៃ​សុក្រ ទី​១ ខែ​មីនា ឆ្នាំ​២០២៤។

នៅ​សប្តាហ៍​នេះ កីឡាករ Omar Samb និង​កីឡាករ​ផ្សេង​ទៀត​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ប៉ុន្តែ​មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាកីឡាករ​បារាំង Omar ចង់​ឲ្យ​កីឡាករ​កម្ពុជា ឈឿង ល្វៃ ធ្វើ​ដំណើរ​ទៅ​ជួប​រូប​គេ​នៅ​ប្រទេស​បារាំង។

Omar Samb កាលវ៉ៃជាមួយ កែវ រំចង់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​អាច​ទៅ​រួច​ដែរ​រវាង​កីឡាករ Omar Samb និង ឈឿង ល្វៃ បើ​ទោះ​ជា​ទម្ងន់​ខុស​គ្នា​បន្តិច​ពោល​គឺ​កីឡាករ​កម្ពុជា​មាន​ទម្ងន់​ជាង ប៉ុន្តែ​បើ​មើល​ទៅ​លើ​កាយ​សម្បទា និង​កម្ពស់​ស័ក្តិសម​គ្នា​។ ជា​ពិសេស​អាវុធ​វ៉ៃ​របស់​កីឡាករ​ទាំង​ពីរ​ប្រហាក់​ប្រហែល​គ្នា ជា​ពិសេស​ល្អ​កែង​ដូច​គ្នា ដូច្នេះ​​ទំនង​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​​អារម្មណ៍​ ប្រសិន​បើ​គូនេះ​ប៉ះ​គ្នា។

លោក សឿ វណ្ណៈ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​បាន​និយាយថា ៖«រឿងមួយទៀត Omar Samb បបួល ឈឿន ល្វៃ ទៅ​លេងបារាំងថ្ងៃ១ មិថុនា ២០២៤។ គួរ​ឲ្យ​ជួបអត់បងប្អូន ជួយ Comment។ ខ្ញំចាប់​ឲ្យ​ បើសិនព្រមព្រៀង គុនខ្មែរ ប៉ះ គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ក្រៅស្រុក»។

កីឡាករ ឈឿង ល្វៃ

នៅ​មិន​ទាន់​ច្បាស់​ថា ឈឿង ល្វៃ មាន​ឈ្មោះ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ឬយ៉ាង​ណា​នោះ​ទេ ពី​ព្រោះតាម​គ្រោង​ទុក​​មាន​កីឡាករ កីឡាការិនី​គុន​ខ្មែរ​៦​រូប​​ត្រូវ​ចេញ​ទៅ​ប្រទេស​បារាំង។ ទោះ​បី​ជា​យ៉ាង​ណា កម្មវិធី​ប្រកួត​មាន​ដល់​​២​ផ្សេង​គ្នា​​គឺ​ថ្ងៃ​ទី​១ ខែ​មិថុនា និងថ្ងៃ​ទី​២៧ ខែ​មិថុនា។​

រហូត​ដល់​ពេល​នេះ មានកីឡាករ​​៥​រូប​ហើយ​គឺ ព្រុំ​ សំណាង, លន​ បញ្ញា​, ឈុត​ សេរី​ វ៉ាន់ថង​, ឃីម បូរ៉ា និង ឡៅ​ ចិត្រា។ ដូច្នេះ​នៅ​ខ្វះ​តែ​កីឡាការិនី​១​រូប​ទៀត​ប៉ុណ្ណោះ។​

Omar Samb ជា​កីឡាករ​ប្រដាល់​សេរី​បារាំង​ដែល​មាន​បទ​ពិសោធ​ច្រើន ក្នុង​នោះ​រូប​គេ​ធ្លាប់​ឈ្នះ​​ម្ចាស់​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​២​លើក និង​ម្ចាស់​ខ្សែ​ក្រវាត់​ថ្នាក់​ជាតិ​បារាំង។ រូប​គេ​ធ្លាប់​ឈ្នះ​ កែវ រំចង់ ឆ្នាំ​២០១៩ និងចាញ់​ពិន្ទុ ម៉ឺន សុភា ឆ្នាំ​២០១៧៕

ព្រុំ សំណាង ចុះកុងត្រា ទៅ​វ៉ៃនៅបារាំងរួច​រាល់
លន បញ្ញា ចុះកុងត្រា ទៅ​វ៉ៃនៅបារាំងរួច​រាល់
ឃីម បូរ៉ា ចុះកុងត្រា ទៅ​វ៉ៃនៅបារាំងរួច​រាល់
ឡៅ ចិត្រា ចុះកុងត្រា ទៅ​វ៉ៃនៅបារាំងរួច​រាល់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម