Connect with us

កីឡា

ភូមិ​កីឡាអូឡាំពិក​នៅបារាំងបើកដំណើរ​ការមានសេវាកម្មដ៏ច្រើន

បានផុស

នៅ

ភូមិ​កីឡាអូឡាំពិក​ត្រូវ​​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្រោម​អធិបតីភាព​​ លោកប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពី​ចំណាយ​ពេល​៧ឆ្នាំ​ក្នុង​ការសាងសង់​ដែល​មាន​ន័យ​ថា បើក​ដំណើរ​មុន​ពេល​​ព្រឹត្តិការណ៍​កីឡា​មក​ដល់​៥​ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងភូមិកីឡាដ៏ធំសម្បើមនេះ​បាន​ក្លាយ​ជាចំណុចកណ្តាលនៃព្រឹត្តិការណ៍ ទាក់ទងនឹងកន្លែងស្នាក់នៅសម្រាប់អ្នកចូលរួម ហើយនឹងអាចផ្ទុកអត្តពលិក និងបុគ្គលិក បានជិត ១៤,៥០០នាក់។ នៅក្នុងពិធីសម្ពោធនាភាគខាងជើងនៃទីក្រុងប៉ារីស ប្រធានគណៈកម្មាធិការរៀបចំ​ការ​ប្រកួត​ លោក Tony Estanguet បានទទួលកូនសោជានិមិត្តរូបនៃអគារនេះ ដោយមានវត្តមានរបស់ភ្ញៀវពិសេសៗ រួមទាំងប្រធានាធិបតី Emmanuel Macron។

ភូមិកីឡាអូឡាំពិក បារាំង

លោកប្រធានាធិបតី Macron បានមានប្រសាសន៍នៅចំពោះកម្មករថា ៖«នេះគឺជាភស្តុតាងដែលបង្ហាញថាយើងបានបំពេញការប្តេជ្ញាចិត្តរបស់យើង។ អ្នក (កម្មករ) គួរតែមាន “មោទនភាព” ដែលបានប្រគល់ភូមិកីឡា “ទាន់ពេលវេលា និងស្របតាមកញ្ចប់ថវិកា”។

អ្នករៀបចំអូឡាំពិក២០២៤ នៅមានពេល ៤ខែទៀតដើម្បីបញ្ចប់ការរៀបចំរបស់ពួកគេ ជាមួយនឹងគ្រឿងសង្ហារឹម និងគ្រឿងតុបតែងជាង ៣០០,០០០គ្រឿង ដែលត្រូវដំឡើងមុនពេលអត្តពលិកដំបូងមកដល់នៅថ្ងៃទី១៨ ខែកក្កដា។ ភូមិកីឡា​នេះមានអគារចំនួន ៨២ខ្នង ផ្ទះល្វែងចំនួន ៣,០០០ និងបន្ទប់ចំនួន ៧,២០០បន្ទប់ នៅលើផ្ទៃដីទំហំ ៥២ហិកតា រវាងទីក្រុង Saint-Denis កោះ Saint-Denis និង Saint-Ouen ភាគខាងជើងនៃទីក្រុងប៉ារីស។

ទីតាំងនេះមានប្រហែល ៤០ប្លុកនៃអគារទាបខុសៗគ្នា រួមបញ្ចូលភោជនីយដ្ឋាន ២៤ម៉ោងដែលមានកៅអីជិត ៣,២០០ ដែលបម្រើ​មុខម្ហូបចំនួន ៦មុខផ្សេងៗគ្នា។ ភូមិនេះក៏នឹងមានហាងលក់គ្រឿងទេស ប៉ុស្តិ៍ប៉ូលិស​ ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ ការិយាល័យប្រៃសណីយ៍ និងមជ្ឈមណ្ឌលគោរពបូជាពហុសាសនា។

ការដឹកជញ្ជូននឹងត្រូវបានផ្តល់ដោយកង់ ឬរថយន្តអគ្គិសនី ដែលនឹងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ស្របតាមគោលបំណងរបស់ IOC សម្រាប់ហ្គេមដើម្បីជាមិត្តភាពបរិស្ថាន៕

ប្រែសម្រួល៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម