កីឡា
Soe Moe Zaw មកហាត់គុនខ្មែរចង់ឲ្យប្រជាជនកម្ពុជាមានមោទនភាព
កីឡាករប្រដាល់មីយ៉ាន់ Soe Moe Zaw បានប្រកួតពីរលើកហើយ បន្ទាប់ពីរូបគេមកហ្វឹកហាត់គុនខ្មែរនៅក្នុងប្រទេសកម្ពុជារយៈពេលពីរខែកន្លងងទៅនេះ ហើយរូបគេបានទទួលស្គាល់ពីការលំបាកសម្រាប់ការផ្លាស់ប្តូរមកហាត់គុនខ្មែរ។
ប្រកួតលើកទី១ Soe Moe Zaw បានស្មើពិន្ទុខ្លាចាស់ រិន សារ័ត្ន និងប្រកួតលើកទី២កាលពីយប់ថ្ងៃទី៣ ខែមីនា បានចាញ់ពិន្ទុ ធី វ៉ារិទ្ធ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលដណ្តើមខ្សែក្រវាត់គុនខ្មែរអន្តរជាតិ។ តាមរយៈការប្រកួតគុនខ្មែរពីរលើកនេះ រូបគេមានកណ្តាប់ដៃល្អទាំងស្តាំង និងឆ្វេងដែលមើលទៅមានលក្ខណៈប្រដាល់សកលដ៏មានទម្ងន់ និងមានប្រសិទ្ធភាព។

រូបគេនៅមិនទាន់ល្អទេពីការប្រើប្រាស់កែង និងជង្គង់ ជាពិសេសពេលចាប់អោប រូបគេមិនសូវពូកែឡើងជង្គង់ទេ។ ទោះបីជាយ៉ាងណា កម្លាំងស៊ុហ្វរបស់គេល្អ និងអាវុធមានទម្ងន់ដែលនឹងក្លាយជាកីឡាករប្រដាល់គុនខ្មែរដ៏ខ្លាំងម្នាក់។
កីឡាករ Soe Moe Zaw ដែលជាប្អូនប្រុសរបស់កីឡាករបាល់ទាត់ Soe Moe Kyaw របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបាននិយាយថា ៖«កាលពីម្សិលមិញ ខ្ញុំបានប្រកួតក្នុងកម្មវិធី IPCC Championship។ ខ្ញុំបានប៉ះជាមួយដៃគូប្រកួតដ៏ខ្លាំងម្នាក់។ ការប្រកួតនេះមិនបានដូចការសង្ឃឹមទុករបស់ខ្ញុំនោះទេ។ ការផ្លាស់ប្តូរពីហាត់គុន Lethwei មកគុនខ្មែរគឺមានការពិបាក។ ខ្ញុំមានអ្វីច្រើនទៀតដែលត្រូវរៀនសូត្រ»។

កីឡាករមីយ៉ាន់ម៉ាដែលទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនេះបានប្តេជ្ញាថា ៖«ខ្ញុំនឹងធ្វើការខិតខំព្យាយាមជាមួយក្រុមរបស់ខ្ញុំ។ ខ្ញុំចង់ធ្វើឲ្យល្អជាងនេះទៀតនៅប្រកួតនាពេលខាងមុខរបស់ខ្ញុំ។ ខ្ញុំពិតជាសុំទោស បើសិនជាខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត ប៉ុន្តែខ្ញុំសន្យាថា ខ្ញុំនឹងបន្តហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀត។ ខ្ញុំចង់ធ្វើឲ្យគុនខ្មែរ និងប្រជាជនកម្ពុជាមានមោទនភាពលើរូបខ្ញុំ។ អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា។ ពួកយើងនឹងបន្តដើរទៅមុខជាមួយគ្នា»។
កីឡាករ Soe Moe Zaw បានមកហ្វឹកហាត់គុនខ្មែរកាលពីខែមករា ឆ្នាំ២០២៤ ដោយស្នាក់នៅកម្ពុជាជាមួយបងប្រុសរបស់ខ្លួន។ ការហ្វឹកហាត់ទើបតែបានជាង២ខែប៉ុណ្ណោះ រូបគេក៏បានឡើងប្រកួត និងទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ទៀតផង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ