Connect with us

កីឡា

ខ្សែការពារឆ្នើម សារ៉េត គ្រីយ៉ា បង្ហើបប្រទេស២ចង់ទៅលេង

បានផុស

នៅ

ខ្សែការពារ​ឆ្នើម​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង សារ៉េត គ្រីយ៉ាង ​មានក្តីស្រមៃ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដោយ​សម្លឹង​ឃើញ​ពីរ​ប្រទេស​នៅ​​​ក្នុង​តំបន់​អាស៊ាន។

រហូត​ដល់​ពេល​នេះ សារ៉េត គ្រីយ៉ា លេង​ក្លិប​តែ​មួយ​គត់​គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក និង​ទំនង​ជា​មិន​ចាក​ចេញ​ទៅ​ក្លិប​ផ្សេង​នៅ​ក្នុង​ប្រទេស​​ ប៉ុន្តែ​រូប​គេ​មាន​គោល​បំណង​ទៅ​លេង​ក្រៅ​ប្រទេស​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ៉េត គ្រីយ៉ា បាន​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី»​​ថា ៖«ក្តី​ស្រមៃ​របស់​ខ្ញុំ​មួយ​ទៀត​គឺ​ខ្ញុំ​ចង់​ទៅ​លេង​កក្រៅ​ស្រុក ប្រសិន​បើ​មាន​ឱកាស។ ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​ចង់​ទៅ​លេង​នៅប្រទេស​ឥណ្ឌូណេស៊ី និង​ថៃ ពី​ព្រោះ​លីគ​របស់​គេ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់»។

សារ៉េត គ្រីយ៉ាង ដែល​ជា​កូន​គ្រួសារអ្នក​លក់​ត្រី​នៅ​តាខ្មៅ​​បាន​តស៊ូ​ហ្វឹក​ហាត់​កីឡា​បាល់ទាត់​​តាំង​ពី​ក្មេង​ដោយ​រូប​គេ​បាន​ជាប់​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​មុន​ពេល​ចូល​ក្រុម​យុវជនព្រះ​ខ័ន​រាជ​ស្វាយរៀង។ ផ្តើម​ចេញ​ពី​ការ​លេង​ឲ្យ​ក្រុម​យុវជន​សាលា​រៀន​នៅ​តា​ខ្មៅ រូប​គេ​បាន​ធ្វើ​តេស្ត​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៣​ឆ្នាំ​ទៅ​​ប្រទេស​ម៉ាឡេស៊ី។ បន្ទាប់​មកនៅ​ឆ្នាំ​២០១៣ រូប​គេ​បាន​ចូល​រួម​ជា​មួយ​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

សារ៉េត គ្រីយ៉ា បាន​ឲ្យ​ដឹង​ថា កាល​ពី​ក្មេង រូប​គេ​ឧស្សាហ៍​ក្រោក​ពី​ព្រឹក​​ព្រលឹម​ដើម្បី​ជួយ​ដឹក​ត្រី​អ្នក​ម្តាយទៅ​លក់​នៅ​ផ្សារ។ បន្ទាប់​មក​បាន​រូប​គេ​ទៅ​ហ្វឹក​ហាត់​បាល់ទាត់​​ដោយ​ធ្វើ​ដំណើរ​ពី​តាខ្មៅ​ទៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។​

ខ្សែ​ការពារ​រូប​នេះ​​បាន​ប្រាប់​ងា ៖«កត្តា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ជោគជ័យ​គឺការ​ខិត​ខំ​ប្រឹងប្រែង​ខ្លួន​ឯង។ ខ្ញុំ​តែង​​តែ​លួច​​ហ្វឹក​ហាត់​ខ្លួន​ឯង​ជា​ប្រចាំ។ កត្តា​ទី១​ដែល​ខ្ញុំ​គិត​រាល់​ថ្ងៃ​គឺ​​ខ្ញុំ​តែង​តែ​ជំរុញ​ខ្លួនឯង​រហូតគឺ​ត្រូវ​តែ​ធ្វើ​វា ធ្វើ​វា ធ្វើ​វា ហើយ​ខ្ញុំ​មិន​ធ្លាប់​មាន​គំនិត​ចង់​បោះ​បង់​បាល់ទាត់​ឡើយ»។

បច្ចុប្បន្ន​នេះ សារ៉េត គ្រីយ៉ា ជា​ខ្សែ​ការពារ​ដ៏​សំខាន់​ដែល​រួម​ចំណែក​ជួយ​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈរ​លើ​កំពូល​តារាង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ក្រៅ​ពី​ជា​រនាំង​ការពារ​ដ៏​រឹង​មាំ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​រូប​គេ​រក​បាន​គ្រាប់ជា​បន្ទាប់​បន្ត។

កាល​ពីថ្ងៃទី៤ ខែ​កុម្ភៈ រូប​គេ​រក​បាន​១​គ្រាប់​នៅ​ពេល​ព្រះ​ខ័ន​រាជ​ស្វាយរៀងឈ្នះភ្នំពេញ​ក្រោន ៣-២។ ថ្ងៃទី​១៨ ខែ​កុម្ភៈ រូប​គេ​រក​បាន​១​គ្រាប់​ពេលព្រះ​ខ័ន​រាជ​ស្វាយរៀង ណាហ្គាវើលដ៍ ៤-៣។ ថ្ងៃទី​២៤ ខែ​កុម្ភៈ រូប​គេ​រក​បាន​១​គ្រាប់​នៅ​ពេល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ អាយអេសអាយ ដង្កោសែនជ័យ ២-៤។ រូប​គេ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​កុម្ភៈ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម