Connect with us

កីឡា

បឹងកេតនិងវិសាខា​ធ្វើការធ្ងន់ ជើងទី១ពានសម្តេចតេជោវគ្គ៤ក្រុម

បានផុស

នៅ

ការប្រកួតពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៧ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ជើង​ទី១ ​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤​ ដោយ ​បឹងកេត និងវិសាខា ត្រូវធ្វើការងារធ្ងន់ក្នុងនាមម្ចាស់ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងកេត ជួបព្រះខ័នរាជស្វាយរៀង​កំពុង​ នឹង​ជួប​ការ​លំបាក​ខ្លាំង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ជួបគ្នា៥លើកចុងក្រោយ បឹងកេត ឈ្នះ១ ស្មើ២ និង​ចាញ់២ ខណៈក្រុមព្រះខ័នរាងស្វាយរៀង ឈ្នះ២ ស្មើ២ ចាញ់១។ ទម្រង់លេង​បច្ចុប្បន្ន​របស់​បឹងកេត​ហាក់​ល្អ​ប្រសើរ​វិញ បន្ទាប់​ពី​ផ្លាស់​ប្តូរគ្រូ។ ទោះ​បី​ជា​យ៉ាង​ណា​ ពួកគេអស់​ឱកាស​ប្រជែងពានរង្វាន់លីគកម្ពុជាក្នុងរដូវកាលនេះហើយ ដោយ​សារ​មានគម្លាតពិន្ទុដាច់​ឆ្ងាយ​នឹង​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

ក្រុមព្រះខ័នរាជស្វាយរៀង កំពុងធ្វើបានល្អមែនទែន ដោយ​កំពុង​ឈរលេខ១ ក្នុងតារាងពិន្ទុ ​ខេមបូឌានព្រីមៀរលីគ។​ ​ក្រុម​ទាំង​មូល​កំពុង​បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទាំង​កីឡាករ​កម្ពុជា និង​​​បរទេស។ ក្រុម​នេះ​ត្រូវ​បាន​មហាជន​គិត​ថា អាច​នឹង​ក្តោប​យក​ពាន​រង្វាន់​ធំ​ទាំង​ពីរ​​​ក្នុង​រដូវ​កាល​នេះ។

៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២​គឺ​ធ្វើបានល្អដូចគ្នា។ បឹងកេត​​បាន​ឈ្នះ៤ និង​ចាញ់១ មុនឡើងមកដល់វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច​តេជោ។ ពួកគេបានទម្លាក់ក្រុម អាយអេសអាយ ដង្កោសែន​ជ័យ ដោយ​លទ្ធផលសរុប​ពីរ​ជើង ៨-៤។ ចំណែកព្រះខ័នរាជស្វាយរៀង ៥​ប្រកួតចុងក្រោយ​ ឈ្នះទាំង៥។ នៅ​វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេច​តេជោ ពួកគេបានយកឈ្នះ ណាហ្គាវើដ៏ ទាំង​ពីរ​ជើង ១០-១។

វិសាខា ពិតជាពិបាកក្នុងការ​យក​ជ័យជម្នះលើ​ក្រុម​ភ្នំពេញក្រោន​​ណាស់​ក្នុង​រដូវ​កាល​នេះ។ ប្រវត្តិ​ជួបគ្នា៥ប្រកួតចុងក្រោយ វិសាខា ​បាន​ត្រឹម​ស្មើ១ និង​ចាញ់៤ ប៉ុន្តែ​ភ្នំពេញ​បានយក​ឈ្នះ៤ និងស្មើ១ ដោយ​មិន​ចាញ់​វិសាខា​សោះ។

ការ​សប្ដាហ៍មុនពានរង្វាន់ខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន បានយកឈ្នះ វិសាខា ៣-១ នៅកីឡដ្ឋានព្រីនស៍​ដែល​ជា​កន្លែង​ពួក​គេ​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ពុធ ទី៦ ខែមីនា នេះ​ទៀត។ វិសាខា​នៅ​មាន​​ឱកាស​តិច​តូច​ក្នុង​ការ​ប្រជែង​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ប្រសិន​បើ​​ធ្វើ​មិន​បាន​ល្អ​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​ទៀត​ វិសាខា ប្រឈម​នឹង​អត់​ពាន​សម្រាប់​រដូវ​កាល​នេះ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម