កីឡា
លក្ខខណ្ឌមួយនេះ Superlek អាចប៉ះ Rodtang ក្នុងជំនួបកំពូលដែលអ្នកគាំទ្រខ្មែរចង់ឃើញ
Superlek ជាជើងខ្លាំងថៃ ដែលបានប្រកួតឈ្នះជើងខ្លាំងកម្ពុជា ឡៅ ចិត្រា ដោយពិន្ទុ ខណៈ Rodtang បានផ្តួល សុខ ធី ក្នុងទឹកទី២នៅ ONE Championship។ ដូច្នេះអ្នកគាំទ្រកម្ពុជាបានស្គាល់អ្នកទាំងពីរយ៉ាងច្បាស់ ហើយពិតជាចង់ឃើញជើងខ្លាំងថៃទាំងពីរនេះជួបគ្នា។
ការចង់ឃើញអ្នកទាំងពីរប៉ះប្រហែលជាភាគរយខ្ពស់នឹងកើតមានឡើង នៅពេលអ្នកទាំងពីរកំពុងចូលប្រឡូកឃីកបុកសីងដូចគ្នាគឺ Superlek ត្រូវឡើងប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ខណៈ Rodtang ឈ្នះក្នុងការប្រកួតមិត្តភាពក្នុងរាត្រីជាមួយគ្នា។

ជើងខ្លាំង«រន្ទះជើងម៉ាស៊ីន» Superlek ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ជាមួយនឹងម្ចាស់ខ្សែក្រវាត់ Ilias Ennahachi នៅព្រឹត្តិការណ៍ ONE: FISTS OF FURY នាថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ខាងមុខនេះនៅប្រទេសសិង្ហបុរី។ នៅរាត្រីជាមួយគ្នា Rodtang ក៏ឡើងសង្វៀនដែរ គឺជាការប្រកួតឃីកបុកសីងជាលើកដំបូងក្នុងអាជីពរបស់ខ្លួនជាមួយកីឡាករអេស្ប៉ាញ Alegandro Rivas។ វាជាការប្រកួតមិត្តភាពប៉ុណ្ណោះ ប៉ុន្តែ«មនុស្សដែក»របស់ថៃនេះមានគោលដៅធំ។ រូបគេមានគោលដៅឈ្នះខ្សែក្រវាត់ពិភពលោកក្នុងប្រភេទកីឡាទី២ បន្ទាប់ពីរូបគេបានឈ្នះខ្សែក្រវាត់មួយថៃពិភពលោកនៅ ONE មួយគ្រឿងហើយ។ Rodtang និយាយពីជំនួបដណ្តើមខ្សែក្រវាត់រវាង Superlek និង Ennahachi ថា ៖«ខ្ញុំចាំមើល នរណាជាជើងឯក ហើយខ្ញុំនឹងប្រកួតជាមួយម្ចាស់ខ្សែក្រវាត់នោះ»។
ចំណែក Superlek ធ្លាប់ឈ្នះជើងឯកមួយថៃបានពីរដងនៅសង្វៀន Lumpinee មុនពេលបោះជំហានចូលស្ថាប័ន ONE ប៉ុន្តែមិនទាន់បានខ្សែក្រវាត់ពិភពលោកពីស្ថាប័នចុងក្រោយនេះទេ។ យ៉ាងណា រូបគេក៏មិនទាន់ស្គាល់បរាជ័យឡើយ បន្ទាប់ពីប្រកួត៤លើកឈ្នះទាំងអស់ក្នុងនោះឈ្នះកីឡាករកម្ពុជា ឡៅ ចិត្រា, ឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho, ឈ្នះមិត្តរួមជាតិ Panpayak និងឈ្នះ Fahdi Khaled មុនពេលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់នាឆ្នាំ២០២១នេះ។ សម្រាប់ម្ចាស់ខ្សែក្រវាត់ Ennahachi បានផ្តួលកីឡាករថៃ Petchdam ក្នុងទឹកទី៣ ដើម្បីក្លាយជាជើងឯកពិភពលោក។ បន្ទាប់មករូបគេការពារខ្សែក្រវាត់ពិភពលោកនេះបានជោគជ័យម្តងរួចហើយជាមួយកីឡាករចិន មុនពេលប៉ះ Superlek ដើម្បីការពារជាលើកទីពីរ។
អ្នកប្រជែងខ្សែក្រវាត់ពិភពលោកបានមើលឃើញពីចំណុចខ្វះខាតរបស់ម្ចាស់ខ្សែក្រវាត់ដែលរំពឹងថា រូបគេអាចមានប្រៀប។ Superlek និយាយថា ៖«គាត់ជាកីឡាករដ៏ល្អម្នាក់។ គាត់មានល្បឿនលឿនណាស់ ហើយមានបទពិសោធឃីកបុកសីងច្រើន។ ជាពិសេសគាត់ទាត់ខ្ពស់គ្រោះថ្នាក់»។ «ប៉ុន្តែចំណុចខ្សោយរបស់គាត់គឺកម្លាំង។ នៅទឹកចុងក្រោយ គាត់គ្មានកម្លាំងខ្លាំងដូចទឹកដំបូងៗទេ។ គាត់អស់កម្លាំងស៊ុហ្វ»។
រន្ទះជើងម៉ាស៊ីនរបស់ថៃជឿជាក់ថា បទពិសោធជោកជាំ និងអាវុធធ្ងន់ៗរបស់ខ្លួននឹងមានប្រៀបលើម្ចាស់ខ្សែក្រវាត់ ហើយនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ អាវុធសំខាន់របស់ខ្លួនគឺទាត់ឲ្យបានច្រើនបំផុតដូចអ្វីដែលរូបគេធ្លាប់ឈ្នះកីឡាករ ឡៅ ចិត្រា។

Rodtang បន្ថែមថា ៖«ប្រសិនបើខ្ញុំឈ្នះខ្សែក្រវាត់ ហើយ Rodtang ឈ្នះការប្រកួតមិត្តភាពនៅយប់ជាមួយគ្នានោះ ភាគច្រើនណាស់ យើងនឹងជួបគ្នា។ បើខ្ញុំបានជួប Rodtang មែនគឺជាជំនួបកំពូលដ៏អស្ចារ្យបំផុតដែលមានអ្នកគាំទ្រទូទាំងប្រទេសថៃ និងប្រទេសផ្សេងៗចង់ឃើញ»៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ