Connect with us

កីឡា

ជើងឯកស្វាយរៀងខាប់នារីចាប់ផ្តើមបើកឆាកថ្ងៃស្អែក

បានផុស

នៅ

ពានរង្វាន់ ស្វាយរៀងខាប់ ផ្នែកនារី លើកទី១ ឆ្នាំ២០២៤ នឹងចាប់​ប្រកួត​សប្ដាហ៍ទី១ នៅថ្ងៃស្អែកនេះ ដោយមានចំនួន២គូ​នៅ​ថ្ងៃ​បើក​ឆាក​វគ្គសន្សំពិន្ទុក្នុងពូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាឆ្នាំដំបូងដែល ពានរង្វាន់ ស្វាយរៀងខាប់ ផ្នែកនារី ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ឱកាស​ផ្ដល់កីឡាការិនីបង្ហាញសមត្ថភាព។ ពានរង្វាន់​នេះ​នឹង​រួមចំណែកអភិវឌ្ឍធនធានកីឡាការិនី​បាល់ទាត់​កម្ពុជា។ ការប្រកួត​វគ្គសន្សំពិន្ទុនឹង​ប្រើ​ពេល​៦សប្ដាហ៍​ដែល​មាន​ក្រុមចំនួន១០​នៅទីលានវិទ្យាល័យ​ ស្វាយរំពារ។

កាលវិភាគប្រកួតសប្ដាហ៍ទី១ វគ្គសន្សំពិន្ទុក្នុងពូល ក

  • សសយក ស្រុកស្វាយទាប vs សសយក ស្រុកស្វាយជ្រំ ម៉ោង១:៣០​រសៀល
  • សសយក ស្រុករំដួល vs ស្រ្ដីដើម្បីកីឡា ម៉ោង៣:០០ រសៀល

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម