កីឡា
ព្រះខ័នរាជស្វាយរៀងបង្កើតភាពកក់ក្តៅ ខណៈវិសាខាវាយបកតាមស្មើភ្នំពេញក្រោន
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបង្កើតភាពកក់ក្តៅក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈវិសាខាបានវាយបកតាមស្មើភ្នំពេញក្រោនសម្រាប់ការប្រកួតជើងទី១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧។
នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ព្រះខ័នរាជស្វាយរៀងបានយកឈ្នះម្ចាស់ផ្ទះបឹងកេតដោយលទ្ធផល ១-៣ ដើម្បីបង្កើតភាពកក់ក្តៅសម្រាប់ជើងទី២ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ព្រះខ័នរាជស្វាយរៀងរកបាន៣គ្រាប់ដោយកីឡាករ Gabriel Silva Costa ២គ្រាប់ និង ជូ ស៊ិនទិ រកបាន១គ្រាប់។ ចំណែកតាមពីក្រោយ១គ្រាប់របស់បឹងកេតរកបានដោយកីឡាករ ចន្ថា ចន្ទាកា។
នៅទឹកដីព្រីនស៍ ភ្នំពេញក្រោនបានបង្កើតគ្រាប់បាល់២គ្រាប់យ៉ាងលឿនដោយកីឡាករវ័យក្មេង លឹម ពិសុទ្ធ និងខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu ត្រឹម៦នាទីដំបូង ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីល Jonata រកបាន១គ្រាប់តាមពីក្រោយ ១-២ នៅនាទីទី១០ និងគ្រាប់តាមស្មើ ២-២ ដោយកីឡាករ ស៊ីន កក្កដា នៅនាទី៧៧ក្នុងវគ្គទី២។ ចប់ការប្រកួតស្មើគ្នា ២-២។
ការប្រកួតជើងទី២នៅថ្ងៃទី១០ ខែមសា ដោយបឹងកេតត្រូវធ្វើដំណើរទៅទឹកដីព្រះខ័នរាជស្វាយរៀង និងវិសាខាធ្វើដំណើរទៅទឹកដីភ្នំពេញក្រោន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់