កីឡា
ព្រះខ័នរាជស្វាយរៀងកំពុងបោះជំហានយ៉ាងល្អទៅគ្រងជើងឯក២ក្នុងរដូវកាលនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកំពុងធ្វើដំណើរយ៉ាងល្អ និងកាន់តែខិតជិតដល់ការគ្រងជើងឯក២ក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះបឹងកេត ១-៣ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងកំពុងឈរលើកំពូលតារាងលីគកំពូលកម្ពុជា។

នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ព្រះខ័នរាជស្វាយរៀងបានយកឈ្នះម្ចាស់ផ្ទះបឹងកេតដោយលទ្ធផល ១-៣ កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីបង្កើតភាពកក់ក្តៅសម្រាប់ជើងទី២ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧។ ព្រះខ័នរាជស្វាយរៀងរកបាន៣គ្រាប់ដោយកីឡាករ Gabriel Silva ២គ្រាប់ និង ជូ ស៊ិនទិ រកបាន១គ្រាប់។ ចំណែកបឹងកេតតាមពីក្រោយ១គ្រាប់ដោយកីឡាករ ចន្ថា ចន្ទាកា។
ការឈ្នះជើងទី១នេះបានធ្វើឲ្យព្រះខ័នរាជស្វាយរៀងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតជើងទី២ ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះរបស់ខ្លួនទទួលបឹងកេត វេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ទន្ទឹមជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់លើកំពូលតារាងលីគបាល់ទាត់កំពូលកម្ពុជាដោយមាន៥៩ពិន្ទុ នាំមុខ៧ពិន្ទុលើគូប្រជែងភ្នំពេញក្រោនដែលមាន៥២ពិន្ទុ និងនាំមុខក្រុមលេខ៣វិសាខាដល់ទៅ២១ពិន្ទុ ខណៈបឹងកេត និងអាយអេសអាយ ដង្កោសែនជ័យ អស់ឱកាសប្រជែងជើងឯកលីគហើយ។

ការប្រកួតនៅសល់៧ប្រកួតទៀតគឺ ជុំទី៣នៅសល់៤ប្រកួត និងជុំទី៤ (Top 4) មាន៣ប្រកួត ដូច្នេះ វិសាខា មានភាគតិចតូចសម្រាប់ឱកាសឈ្នះជើងឯកលីគកំពូលកម្ពុជា ប៉ុន្តែភ្នំពេញក្រោននៅតែជាគូប្រជែងធំសម្រាប់ព្រះខ័នរាជស្វាយរៀង។
ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀងមានភាគរយខ្ពស់ជាងគេក្នុងការគ្រងជើងឯកដោយ៤ប្រកួតបន្ទាប់ក្នុងជុំទី៣គឺ វិសាខា និង បឹងកេត អាចជួបការលំបាកខ្លាំង ប៉ុន្តែជួបព្រៃវែង និងគិរីវង់សុខសែនជ័យ មិនលំបាកខ្លាំងទេ បើគិតលើទម្រង់លេងបច្ចុប្បន្ន។
៤ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ក្នុងជុំទី៣
- ប៉ះ វិសាខា ថ្ងៃទី១០ ខែមីនា នៅកីឡដ្ឋានព្រីនស៍
- ប៉ះ ព្រៃវែង ថ្ងៃទី៣១ ខែមីនា នៅទីលានព្រៃវែង
- ប៉ះ គិរីវង់សុខសែនជ័យ ថ្ងៃទី៦ ខែមេសា នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប៉ះ បឹងកេត ថ្ងៃទី២០ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក


















អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?