កីឡា
Dortmund ទទួលបានកៅអីពានរង្វាន់ FIFA Club World Cup ២០២៥
ក្លិប Borussia Dortmund រួមជាមួយ Bayern Munich ទៅលេងព្រឹត្តិការណ៍ FIFA Club World Cup ២០២៥។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក។

ក្លិប Dortmund ទទួលបានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លិបអាល្លឺម៉ង់ RB Leipzig បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ២០២៤ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ Leipzig ដើម្បីមានកៅអីឡើងទៅលេង FIFA Club World Cup បានលុះត្រាតែពួកអាចឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champion League។
គិតមកទល់ពេលនេះក្លិប Dortmund ក្លាយជាក្លិបមួយក្នុងចំណោមក្លិបក្នុងទ្វីបអឺរ៉ុបចំនួន១២ ដែលទទួលបានកៅអីចូលរួមប្រកួត FIFA Club World Cup មាន៣២ក្រុមដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិក ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ Dortmund ទទួលបានកៅអីពានរង្វាន់ FIFA Club World Cup ២០២៥ ក្នុងនាមជាក្រុមជើងឯករង Bundesliga រដូវកាលមុន ហើយពួកគេក៏ធ្លាប់ឈ្នះ Champions League ឆ្នាំ១៩៩៧ និងជើងឯក Intercontinental Cup។

ក្លិបដែលមានកៅអីចូលរួមប្រកួតពានរង្វាន់ FIFA Club World Cup ២០២៥៖
- ទ្វីបអឺរ៉ុប៖ Bayern, Dortmund, Real Madrid, Manchester City, Chelsea, Inter Milan, Paris Saint-Germain, Benfica, Porto
- ទ្វីបអាមេរិកខាងត្បូង៖ Palmeiras, Flamengo, Fluminense
- ទ្វីបអូសេអានី៖ Auckland City
- ទ្វីបអាហ្រិ្វក៖ Al Ahly, Wydad Casablanca
- ទ្វីបអាស៊ី៖ Al-Hilal, Urawa Red Diamonds
- ទ្វីបអាមេរិកខាងជើង៖ Monterrey, Seattle Sounders, Léon
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Bundesliga

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?