កីឡា
កីឡាការិនី៧រូបកំពុងតស៊ូក្នុងអាជីពឈឺខ្លួនដើម្បីគុនខ្មែរ
កីឡាការិនីប្រដាល់គុនខ្មែរមិនមានច្រើនទេដែលកំពុងឡើងសង្វៀននាពេលបច្ចុប្បន្ន។ កីឡាការិនីខ្លះបានឡើងប្រកួតមួយរយៈពេលក៏បាត់មុខទៅវិញ ខណៈកីឡាការិនីមួយចំនួនកំពុងមានសកម្មភាពលើសង្វៀន។ ថ្វីបើអត្តពលិកភាគច្រើនជាបុរស ប៉ុន្តែគិតជាសមិទ្ធផលសម្រាប់កីឡាជារួមវិញ កីឡាការិនីងាយទទួលបានមេដាយជាងបុរសសម្រាប់ការប្រកួតលើឆាកអន្តរជាតិ នេះបើផ្អែកលើសមិទ្ធផលដែលកម្ពុជាទទួលបានកន្លងមក។
សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកកីឡាការិនី៧រូបបានលះបង់ភាពស្រស់ស្អាត និងស្រណុកសុខស្រួលមកហាត់ប្រដាល់គុនខ្មែរដែលជាអាជីពឈឺខ្លួន។
កីឡាការិនី ទូច ចាន់វត្តី
កីឡាការិនី ទូច ចាន់វត្តិ ជាអ្នកប្រដាល់គុនខ្មែរដ៏លេចធ្លោម្នាក់នាពេលបច្ចុប្បន្ន។ កីឡាការិនីរូបនេះទទួលបានឱកាសឡើងប្រកួតញឹកញាប់ដែលភាគច្រើនគឺជាការប្រកួតអន្តរជាតិ។ កាលពីឆ្នាំ២០២៣ ទូច ចាន់វត្តី បានឈ្នះមេដាយមាសស៊ីហ្គេម បន្ទាប់ពីបានយកឈ្នះកីឡាការិនីវៀតណាម Nguyễn Thị Chiều ក្នុងវគ្គផ្តាច់ព្រ័ត្រទម្ងន់៥៤គីឡូក្រាម។
កីឡាការិនី មឿយ ស៊ឹង
កីឡាការិនីប្រដាល់គុនខ្មែរ មឿយ ស៊ឹង បានតស៊ូក្នុងអាជីពប្រដាល់គុនខ្មែររហូតក្លាយជាកីឡាការិនីម្នាក់ដ៏លេចធ្លោ។ កាលពីឆ្នាំ២០២២ កីឡាការិនីរូបនេះបានឈ្នះខ្សែក្រវាត់ IPCC និងឆ្នាំ២០២៣បានឈ្នះមេដាយមាស១ និងប្រាក់១ពីកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
កីឡាការិនី ទូន ស្រីភីន
ទួន ស្រីភីន ជាកីឡាការិនីប្រដាល់ម្នាក់ដែលកំពុងមានសកម្មភាពនៅលើសង្វៀនគុនខ្មែរ។ កីឡាការិនីដើមកំណើតនៅខេត្តកំពតបានឈប់រៀនត្រឹមថ្នាក់ទី៩ដើម្បីមកធ្វើការនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ២០២១ នាងបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់រហូតបានឡើងប្រកួតជាបន្តបន្ទាប់ និងបានជាប់ជម្រើសជាតិកម្ពុជា។ ឆ្នាំ២០២៣ ស្រីភីន បានឈ្នះមេដាយប្រាក់ស៊ីហ្គេម។ កីឡាការិនីរូបនេះនឹងចេញទៅប្រកួតនៅប្រទេសបារាំងនាខែមិថុនាខាងមុខ។
កីឡាការិនី អេ យ៉ានុត
ថ្វីមានស្វាមី និងមានកូន១ កីឡាការិនី អេ យ៉ានុត កូនស្រីរបស់លោកគ្រូ អេ ភូថង នៅតែសកម្មក្នុងអាជីពប្រដាល់ឈឺខ្លួន។ កាលពីខែមករា ឆ្នាំ២០២៤ យ៉ានុត ទើបតែបានឈ្នះខ្សែក្រវាត់គុនខ្មែរ Cambodia Kun Khmer KKIF បន្ទាប់ពីឈ្នះពិន្ទុកីឡាការិនីថៃ។ នេះជាខ្សែក្រវាត់ទី១ក្នុងអាជីពប្រដាល់របស់នាង និងបានឈ្នះមេដាយសំរិទ្ធស៊ីហ្គេមកាលពីឆ្នាំ២០២១នៅប្រទេសវៀតណាម។
កីឡាការិនី សី វិច្ឆិកា
ផ្តើមចេញពីគ្រួសារខ្វះខាត សី វិច្ឆិកា បានបោះជំហានចូលអាជីពឈឺខ្លួន ដើម្បីរកចំណូលជួយដល់លគ្រួសារ។ ពីដំបូងកីឡាការិនីរូបនេះបានស្រឡាញ់កីឡាគុនចម្រុះ ប៉ុន្តែក្រោយមកក៏ហាត់ប្រដាល់ឃីកបុកស៊ីងរហូតជាប់ជម្រើសជាតិកម្ពុជាកាលពីដើមឆ្នាំ២០២៣។ ក្នុងនាមជាកីឡាការិនីឃីកបុកស៊ីងជម្រើសជាតិកម្ពុជា កីឡាការិនីដើមកំណើតខេត្តកំពង់ធំបានឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេមនៅកម្ពុជា។ ក្រោយមកនាងបានប្រកួតគុនខ្មែរដែលរហូតដល់ពេលធ្លាប់ប្រកួតបានជាង២០ដងហើយ។
កីឡាការិនី នៅ ស្រីពៅ
នៅ ស្រីពៅ ជាកីឡាការិនីប្រដាល់ម្នាក់ដែលប្រកួតច្រើនជំនាញដូចជា ប្រដាល់សកល គុនចម្រុះ ឃីកបុកស៊ីង និងគុនខ្មែរ។ នាងបានឃ្លាតឆ្ងាយពីសង្វៀនគុនខ្មែរប្រហែលជាមួយឆ្នាំហើយ ប៉ុន្តែពេលនេះបានវិលត្រឡប់មកកាន់សង្វៀនវិញហើយ។ សមិទ្ធផលសំខាន់របស់នាងគឺឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Kun Khmer World Champion ឈ្នះមេដាយមាសប្រដាល់សកលថ្នាក់ជាតិជាច្រើនលើក ឈ្នះមេដាយសំរិទ្ធស៊ីហ្គេម និងជាកីឡាការិនីឆ្នើមប្រចាំឆ្នាំកាលពី២០១៨របស់ក្បាច់គុន Lethwei។
កីឡាការិនីបារាំង រិទ្ធី អេម៉ា
កីឡាការិនីបារាំង រិទ្ធី អេម៉ា កំពុងទទួលបានការកោតសរសើរ និងស្រឡាញ់ពីប្រជាជនកម្ពុជានៅពេលនាងបានលះបង់ពេលវេលាដើម្បីហ្វឹកហាត់គុនខ្មែរ។ កីឡាការិនីរូបនេះជានិស្សិតនៅប្រទេសបារាំង ប៉ុន្តែបានជាប់ចិត្តនឹងគុនខ្មែរកាលពី២ឆ្នាំមុនជាពេលធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា។ អ្វីដែលពិសេស អេម៉ា គ្រោងសរសេរសៀវភៅស្តីពីការហ្វឹកហាត់គុនខ្មែររបស់នាងជា៥ភាសាដើម្បីជួយផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល