Connect with us

កីឡា

ពិធីបើក​កីឡាអូឡាំពិក២០២៤​នឹងមានអ្នកចូលរួមផ្ទាល់ជាង៣០ម៉ឺននាក់

បានផុស

នៅ

ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង​គ្រោង​រៀប​ចំ​កៅជាង​៣០​ម៉ឺន​ដើម្បី​អនុញ្ញាត​ឲ្យ​​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា និង​លើក​ទឹក​ចិត្ត​ដល់​​អត្តពលិក​ដែល​ចូលរួម​ពិធី​ដង្ហែ​លើ​ផ្ទៃទឹក​ទន្លេសេន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបារាំង លោក Gérald Darmanin បានបញ្ជាក់លើកដំបូងថា សំបុត្រចំនួន ៣២៦,០០០​សន្លឹក​នឹងត្រូវដាក់​លក់ ឬចែកចាយសម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិកនៅលើដងទន្លេសេន (Seine) ក្នុងទីក្រុងប៉ារីស។

ដើម​ឡើយ​គ្រោង​​រៀប​ចំ​​ឲ្យ​មាន​អ្នក​ចូល​រួម​ប្រមាណ​២​លាន​នាក់ ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​កាត់​បន្ថម​មក​ត្រឹម​ប្រមាណ​៦០​ម៉ឺន​នាក់ ​ពាក់​ព័ន្ធ​នឹង​​​​សុវត្ថិភាព​ដែល​ប្រទេស​បារាំងមានការព្រួយបារម្ភ​ពីការវាយប្រហារភេរវករ។ ទោះ​បី​ជា​យ៉ាង​ណា​ការ​បញ្ជាក់​ចុង​ក្រោយ​របស់រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​គឺ​ជាង​៣០​ម៉ឺន​នាក់។

លោក Darmanin បានប្រាប់ថា ៖«យើងនឹងមានអ្នកទស្សនាចំនួន១០៤,០០០នាក់នៅជាន់ក្រោមដែល​ពួក​គេ​ត្រូវ​ទិញ​សំបុត្រ​ចូល​រួម។ ចំណែក​កៅអី​ប្រហែល​ជា២២២,០០០​​ទៀត​គឺ​ចែក​ចាយ​សំបុត្រ​ឲ្យ​ចូល​រួម​ដោយ​ឥតគិត​ថ្លៃ»។

លើសពីនេះ មនុស្សប្រហែល​ជាង​៥០​ម៉ឺន​នាក់នឹងទស្សនាពិធី​​ដង្ហែរក្បួន​លើ​ផ្ទៃ​ទឹក​ នៅថ្ងៃទី២៦ ខែកក្កដា ​ចេញ​ពី​តាម​​អគារនានា​សង​ខាង​ទន្លេ ប៉ុន្តែ​តួ​លេខ​ជាក់​លាក់​​​ពិបាក​កំណត់​​អាច​​ចន្លោះពី ៥០​ ទៅ ៦០​ម៉ឺន​នាក់​​នាក់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម