Connect with us

កីឡា

ម្ចាស់មេដាយមាសចម្ងាយ១០គីឡូម៉ែត្រ យ៉ាន់ សុជី មានសារដ៏សំខាន់ទិវា៨មីនា

បានផុស

នៅ

កីឡាការិនី​រត់​ចម្ងាយ យ៉ាន់ សុជី ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១លើ​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំ​ដើម្បី​ស្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ឧទ្យាន​មុខ​វត្ត​បទុម​វតី​ក្នុង​រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​កើត​ចេញ​ពី​ក្តី​ស្រឡាញ់ ការ​ព្យាយាម និង​កំណត់​គោល​ដៅ​របស់​សុភាព​នារី​ដ៏​ស្រស់​ស្អាត​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ដែល​ចូល​រួម​លេង​កីឡា​១​ប្រភេទ​ស្រប​តាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

យ៉ាន់ សុជី បាន​រៀប​រាប់​ថា ៖«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្លួន​ឯង​ធ្វើ​បាន ពី​ព្រោះ​មិន​មែន​ជា​រឿងងាយ​ស្រួល​ទេ​សម្រាប់​ការ​រត់​ចម្ងាយ។ ជា​ពិសេស​ការរត់​​ថ្ងៃ​នេះ​ត្រូវ​​​ឆ្លង​ស្ពាន​ទៀត​​គឺ​ជា​រឿង​ពិបាក ប៉ុន្តែ​​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​​ធ្វើ​បាន​សម្រេច។ ខ្ញុំ​បាន​ចូល​រួម​​សកម្មភាព​កីឡា​ក្នុង​នាម​ជា​យុវជន​ម្នាក់​ដែល​លេង​កីឡា​១​ប្រភេទ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល»។

ម្ចាស់​មេដាយ​មាស​វិញ្ញាសា​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​នារី​នេះ​តែង​តែ​​ហ្វឹក​ហាត់​ជា​រៀង​រាល់​ថ្ងៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​យ៉ាង​ហោច​ណាស់​នាង​​ហ្វឹក​ហាត់​​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​​ប្រសិន​បើ​ថ្ងៃ​ខ្លះ​មាន​ពេល​វេលា​ច្រើន​​ហ្វឹក​ហាត់​ចាប់​ពី​១ម៉ោង​កន្លះ​ទៅ​២​ម៉ោង។

យ៉ាន់ សុជី បាន​រៀប​រាប់​ដ៏​មាន​ន័យ​ថា ៖«ដើម​ឡើយ ខ្ញុំ​ហាត់​រត់​ដើម្បី​សុខភាព​ តែ​ឥឡូវ​បាន​យក​​កីឡា​រត់​ប្រណាំង​ជា​​ផ្នែក​មួយនៃ​ជីវិត។ កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​រត់​ច្រើន​កម្មវិធី​​ដែរ​ ​ដូច​ជា ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ រត់​​ប្រណាំង​​នៅ​ភ្នំបូគោ ម៉ារ៉ាតុង​​សៀមរាប និង​កំពង់សោម​ជា​ដើម។ នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​ទទួល​បាន​មេដាយ​មាស ចំណាត់​ថ្នាក់​លេខ១។ កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​ចំណាត់​ថ្នាក់​លេខ​២ លេខ​៣ ឬ​ក្នុង​ចំណោម Top 10»។

«ការ​រត់​មិន​មែន​ត្រឹម​ជា​ការ​រត់​ទេ។ ការរត់​​គឺ​ជា​អ្វី​ដែល​យើង​​កំណត់​​គោល​ដៅ​ដើម្បី​សម្រេច​គោល​ដៅរបស់​យើង។ ការ​រត់​ពិត​ជា​លំបាក តែ​​នៅ​ពេល​​ខ្ញុំ​កំណត់​គោល​ដៅ​ហើយ​ខ្ញុំ​ធ្វើ​វា​បាន​គឺជា​រឿង​អស្ចារ្យ​​បំផុត​​សម្រាប់​ខ្ញុំ»។ យ៉ាន់ សុជី សង្កត់​ធ្ងន់។

កីឡាការិនី​​វ័យ​៣០​ឆ្នាំ​ដែល​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន​ផ្តល់​សារ​ចុង​ក្រោយ​ថា ៖«ថ្ងៃ​៨​មីនា​នេះ ខ្ញុំ​មាន​សារ​ជូន​បង​ប្អូន​ស្ត្រីថា ប្រសិន​បើ​បង​ប្អូន​យល់​ថា ខ្លួន​ធ្វើ​បាន បង​ប្អូន​នឹង​ធ្វើ​​បាន។ ជឿ​ជាក់​លើ​ខ្លួន​ឯង ហើយ​ធ្វើ​វា ទោះ​បី​ជា​កីឡា​អ្វី​ក៏​ដោយ​ឲ្យ​តែ​​ស្រឡាញ់»។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍រត់ប្រណាំង​ដើម្បី​ស្ត្រី​ថ្ងៃ​៨​មីនា​មាន​​៤​វិញ្ញាសា​គឺ​ចម្ងាយ១០គីឡូម៉ែត្រ (បុរស-នារី​) និង​ចម្ងាយ​៤គីឡូម៉ែត្រ (បុរស-នារៅ) បានប្រារព្ធនៅឧទ្យានមុខវត្តបទុមវតីដែលមានការចូលរួមយ៉ាងច្រើនកុះករទាំងស្ត្រី បុរស និងកុមារ។ តាមការឲ្យដឹងពីគណៈកម្មការរៀបចំថា អ្នកចូលរួម​ឆ្នាំ​២០២៤​នេះ​ប្រមាណ​២៥០០​នាក់​ដែល​ច្រើនជាងឆ្នាំមុនៗ​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម