Connect with us

កីឡា

កម្ពុជាត្រៀមបញ្ជូន​យុវជនទៅហាត់នៅចិន៦ឆ្នាំត្រៀមព្រឹត្តិការណ៍​សំខាន់ឆ្នាំ២០២៩

បានផុស

នៅ

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ព្រម​ទាំង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ពិភាក្សា​ជា​មួយ​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ស្តីពី​គម្រោង​បញ្ជូន​យុវជន​កម្ពុជា​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​រយៈ​ពេល​វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ជំនួប​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤​ នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា​​ថា ៖«តាម​ការ​ពិភាក្សា​នេះ​គឺ​យើង​ពិនិត្យ​ទៅ​លើ​គម្រោងស្នើ​សុំ​អាហារូបករណ៍​ហ្វឹក​ហាត់​ចាប់​ពី​ឆ្នាំ​២០២៤​នេះ​រហូត​ដល់​ឆ្នាំ​២០២៩ ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​​​ចំពោះ​ការ​ប្រកួត​​កីឡា​យុវជន​អាស៊ី។ នេះ​ជា​គម្រោង​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​គុណផល​កីឡា​កម្រិត​ខ្ពស់​ដើម្បី​​ជោគជ័យ​ឆ្នាំ​២០២៩។ ដូច្នេះ​អ្វី​ៗ​​យើង​ត្រូវ​ធ្វើ​ផែន​ការ​ទុក​ជា​មុន ពី​ព្រោះ​ឆ្នាំ​២០២៩​ជា​​កីឡា​​កម្រិត​​អាស៊ី​ដែល​យើង​​ត្រូវ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​»។

«កិច្ច​ពិភាក្សា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ សម្រាប់ MoU នេះ​យើង​នឹង​ធ្វើ​សេចក្តី​ព្រាង​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ឆ្លង​ថ្នាក់​ដឹក​នាំ​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្លង​ថ្នាក់​ដឹក​នាំ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ដើម្បី​សម្រប​សម្រួល ​និង​ឯកភាព​គ្នា​លើ​គោល​ការណ៍​រៀបចំ​នេះ»។

ជា​មួយ​គ្នា​នេះ លោក Wang Peng លេខាធិការ​ទី១​ស្ថានទូត​ចិន​ប្រចាំកម្ពុជា​​បាន​សាទរ​ចំពោះ​​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទទួលយកនូវគម្រោងស្នើសុំអាហារូបករណ៍​របស់​ភាគី​កម្ពុជា។ គម្រោងនេះ នឹងទទួលបានជោគជ័យ ដូចគម្រោងទី១​ដែល​កម្ពុជា​រៀបចំ​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣។

នា​ពេល​ខាង​មុខ​ លោក​ឧបនាយករដ្ឋ​មន្ត្រី ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​​គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​ចិន​ដើម្បី​ពិភាក្សា ហើយ​អាច​ឈាន​ការ​ចុះអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​មួយ​អាជ្ញាធរ​កីឡា​របស់​ប្រទេស​ចិន។

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​កម្ពុជា​គ្រោង​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន។ កាល​ពី​ឆ្នាំ​២០២១​ កម្ពុជា​បាន​ត្រៀម​បញ្ជូន​អត្តពលិក​ជា​ច្រើន​ប្រភេទ​កីឡា​ទៅ​ហ្វឹក​ហាត់​នៅ​ចិន​រយៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ កម្ពុជា​ទើប​តែ​បាន​បញ្ជូន​ទៅ​នៅ​ដើមឆ្នាំ​២០២៣​រហូត​ដល់​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​កម្រិត​អាស៊ី​អាគ្នេយ៍។ ក្រោយ​ចប់​ស៊ីហ្គេម កម្ពុជា​បាន​បន្ត​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹក​ហាត់​បន្ថែម​ទៀត​ដើម្បីបំពេញតាម​គម្រោង​រយៈ​ពេល​២​ឆ្នាំ។

កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​​យុវជនអាស៊ី​ឆ្នាំ​២០២៩​ដែល​មាន​ប្រទេស​ទូទាំង​ទ្វីប​អាស៊ី​ចូល​រួម​ ដូច្នេះ​ជា​ព្រឹត្តិការណ៍​ធំ​មិន​ធ្លាប់​​សម្រាប់​កម្ពុជា​ទទួល​បន្ទុក។ ដើម្បី​រៀបចំ​ឲ្យ​ទទួល​បាន​ជោគជ័យ​​ជា​ពិសេស​លទ្ធផល​​របស់​កីឡាករ កីឡាការិនី​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​ត្រូវ​រៀបចំ​​អភិវឌ្ឍ​អត្តពលិក​រយៈ​ពេល​វែង​ដើម្បី​​ឲ្យ​​ទទួល​បាន​មេដាយ​ច្រើន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម