កីឡា
សហព័ន្ធបាល់ទាត់កម្ពុជាបើកទ្វារស្វាគមន៍វិសាខាវិលវិញជានិច្ច
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគ្រប់ក្លិបទាំងអស់រង់ចាំការវិលត្រឡប់មកវិញគ្រប់ពេលវេលាចំពោះក្លិបបាល់ទាត់វិសាខាដែលបានប្រកាសដកខ្លួនពីខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគ្រប់ក្លិប រង់ចាំការវិលត្រឡប់មកវិញជានិច្ចរបស់ក្លិបបាល់ទាត់វិសាខា។ ទន្ទឹមជាមួយគ្នានេះ ការវិលត្រឡប់មកវិញរបស់វិសាខាត្រូវផ្អែកលើនីតិវិធីច្បាប់ពាក់ព័ន្ធនឹងសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ពីព្រោះការដកខ្លួនរបស់វិសាខាទទួលបានការដឹងឮពីស្ថាប័នកីឡាកំពូលទាំងពីរ។

កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២៤ វិសាខា បានប្រកាសដកខ្លួនពីការប្រកួតទាំងអស់ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ រដូវកាល២០២៣-២៤ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ បន្ទាប់ពីអាជ្ញាកណ្តាលកាត់សេចក្តីដ៏ចម្រូងចម្រាសក្នុងការប្រកួតរបស់ម្ចាស់ផ្ទះវិសាខាជាមួយភ្នំពេញក្រោន ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នៅកីឡដ្ឋានព្រីនស៍៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?