កីឡា
យប់នេះ ឈឿង ល្វៃ ប្រឈមថៃ អាល្លឺម៉ង់ លីប៊ី ខ្សែក្រវាត់កម្រិតពិភពលោកនៅហុងកុង
អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ត្រូវប្រឈមនឹងបេក្ខភាពមកពី៣ប្រទេសផ្សេងទៀតក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ម៉ាតុងកម្រិតពិភពលោក World Super-4 Championship យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ប្រទេសចិន។
តាមការឲ្យដឹងពីលោក សំណព្វ អ្នកដឹកនាំកីឡាករ ឈឿង ល្វៃ ទៅប្រកួតនៅហុងកុងថា រហូតដល់ពេលនេះមិនទាន់ចាប់គូប្រកួតនៅឡើយទេ ប៉ុន្តែនឹងចាប់គូនៅលើសង្វៀនយប់នេះតែម្តង។ កីឡាករកម្ពុជា ឈឿង ល្វៃ ត្រូវប្រឈមនឹងបេក្ខភាពមកពី៣ប្រទេសផ្សេងទៀតគឺ អាល្លឺម៉ង់ ថៃ និងលីប៊ី សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship។
កម្មវិធីប្រកួត World Mauy Thai Grand Prize នេះជាព្រឹត្តិការណ៍ធំដែលមានការប្រកួតរហូតដល់ទៅ១០គូ។ ក្នុងនោះមានការប្រកួតខ្សែក្រវាត់ជាច្រើនដូចជា ខ្សែក្រវាត់ World Super-4 Championship, Global Championship, Supreme Championship, គូនារី Intercontinental Championship, Pacific Championship, Super Fight Championship, Asian Championship, Super Fight Championship ទាំងបុរស និងនារី។ កីឡាករ កីឡាការិនីមកពីប្រទេសផ្សេងគ្នាជាច្រើនដូចជា ចិន អាល្លឺម៉ង់ ថៃ លីប៊ី ហ្វីលីពីន ជប៉ុន និងថៃជាដើម។
តាមការគ្រោងទុកព្រឹត្តិការណ៍នឹងចាប់ផ្តើមនៅម៉ោង៧យប’នៅហុងកុង (ប្រហែលជាម៉ោង៦ល្ងាចនៅកម្ពុជា)។ សំបុត្រចូលទស្សនាមាន៤ប្រភេទគឺតម្លៃ១២០០០ដុល្លារហុងកុង ៨០០០ដុល្លារហុងកុង ៥០០ដុល្លារហុងកុង និង៣០០ដុល្លារហុងកុង៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង