Connect with us

កីឡា

លោក ឃិន ឧសីហា ប្រាប់ថា ការងារអាជ្ញាកណ្តាលទទួលរងការប្រមាថ

បានផុស

នៅ

លោក ឃិន ឧសីហា អាជ្ញា​កណ្តាល​បាល់ទាត់​កម្ពុជា​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​អាជ្ញា​កណ្តាល​ដែល​​​​ទទួល​រង​ទុក្ខ ការ​ប្រមាថ​មើល​ងាយ ស្រប​ពេល​គ្រប់​គ្នា​ទទួល​បាន​ភាព​ត្រឹម​ត្រូវ និង​បំណង​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ លោក ឃិន ឧសីហា ដែល​ជា​អាជ្ញា​កណ្តាល​១​រូប​ទទួល​បាន​ការ​គោរព និង​សរសើរ​ពី​អ្នក​គាំទ្រ​​ច្រើន​បាន​លើក​ឡើង​ថា ៖«​គ្រប់គ្នាទទួលបានភាពត្រឹមត្រូវ និងបំណង តែពួកខ្ញុំរងទុក្ខខ្លោចផ្សារ ការប្រមាថ ក្រេបជញ្ជក់កម្លាំង​ញើសឈាម»។

ការ​លើក​ឡើង​របស់​អាជ្ញា​កណ្តាល​បាល់ទាត់​កម្ពុជា​រូប​នេះ​កើត​ឡើង ស្រប​ពេល​​ការ​កាត់​សេចក្តី​របស់​អាជ្ញា​កណ្តាល​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​ទទួល​រង​ការ​រិះ​គន់​​ពី​អ្នក​គាំទ្រ​មួយ​រយៈ​ពេល​ចុង​ក្រោយ។ ជា​ពិសេស​ការ​កាត់​សេចក្តី​សម្រាប់​ការ​ប្រកួត​រវាង​​ វិសាខា និង​ភ្នំពេញ​ក្រោន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៤ ជើង​ទី​១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​រហូត​ធ្វើ​ឲ្យ​វិសាខា​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​គ្រប់​កម្មវិធី។

ការងារ​​របស់​អាជ្ញា​កណ្តាល​ទទួល​បន្ទុក​ធ្ងន់ និង​ក្លាយ​ជា​មុខ​ព្រួញ​​នៃ​ការ​ស្តី​បន្ទោស ប្រសិន​បើ​ការ​កាត់​សេចក្តី​​ខ្លះ​ចន្លោះ ហើយ​អ្នក​គាំទ្រ​កម្រ​បាន​យល់​ពី​ស្ថាភាព​ការងារ បញ្ហា​ប្រឈម និង​ផល​វិបាក​របស់​អាជ្ញា​កណ្តាល​ណាស់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម