កីឡា
អបអរសាទរ! មហាកិត្តិយស ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់កម្រិតពិភពលោកនៅហុងកុង
អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានក្លាយជាម្ចាស់ខ្សែក្រវាត់ម៉ាតុងកម្រិតពិភពលោក World Super-4 Championship បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ប្រទេសចិន។
នៅជុំទី១ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានផ្តួលកីឡាករថៃ Fahsang តាមរយៈជង្គង់ និងកែងឲ្យសន្លប់ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ដែលបានយកឈ្នះកីឡាករលីប៊ី Lamin Souayah ដោយពិន្ទុនៅជុំទី១។
នៅវគ្គផ្តាច់ព្រ័ត្រ ឈឿង ល្វៃ នៅតែធ្វើបានល្អទៀតដោយបានឈ្នះកីឡាករអាល្លឺម៉ង់ Elysee Kochiese ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក។ នេះជាខ្សែក្រវាត់ទី១ដែលអ្នកលេងគុនខ្មែររូបនេះបានឈ្នះនៅក្រៅប្រទេស ហើយក៏ជាកីឡាករគុនខ្មែរទី១បានឈ្នះខ្សែក្រវាត់នៅលើទឹកដីហុងកុង ប្រទេសចិន។
សូមបញ្ជាក់ថា កម្មវិធីប្រកួត World Mauy Thai Grand Prize នេះជាព្រឹត្តិការណ៍ធំដែលមានការប្រកួតរហូតដល់ទៅ១០គូ ក្នុងនោះមានការប្រកួតខ្សែក្រវាត់ជាច្រើនដូចជា ខ្សែក្រវាត់ World Super-4 Championship, Global Championship, Supreme Championship, គូនារី Intercontinental Championship, Pacific Championship, Super Fight Championship, Asian Championship, Super Fight Championship ទាំងបុរស និងនារី។ កីឡាករ កីឡាការិនីមកពីប្រទេសផ្សេងគ្នាជាច្រើនដូចជា ចិន អាល្លឺម៉ង់ ថៃ លីប៊ី ហ្វីលីពីន ជប៉ុន និងថៃជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ