កីឡា
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ឈឿង ល្វៃ ២០លានរៀល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន២០លានដល់កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលទទួលបានជ័យជម្នះនៅលើទឹកដីហុងកុង។
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង ឧបត្ថម្ភ១០លានរៀល និងឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភ៤លានរៀលដល់កីឡាករ ឈឿង ល្វៃ។
នៅជុំទី១ អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានផ្តួលកីឡាករថៃ Fahsang តាមរយៈជង្គង់ និងកែងឲ្យសន្លប់ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ដែលបានយកឈ្នះកីឡាករលីប៊ី Lamin Souayah ដោយពិន្ទុនៅជុំទី១។
នៅវគ្គផ្តាច់ព្រ័ត្រ ឈឿង ល្វៃ នៅតែធ្វើបានល្អទៀតដោយបានឈ្នះកីឡាករអាល្លឺម៉ង់ Elysee Kochiese ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក។ នេះជាខ្សែក្រវាត់ទី១ដែលអ្នកលេងគុនខ្មែររូបនេះបានឈ្នះនៅក្រៅប្រទេស ហើយក៏ជាកីឡាករគុនខ្មែរទី១បានឈ្នះខ្សែក្រវាត់នៅលើទឹកដីហុងកុង ប្រទេសចិន។
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង