Connect with us

កីឡា

ឈ្នះខ្សែក្រវាត់យប់មិញ  ឈឿង ល្វៃ ទទួលបានប្រាក់ឧបត្ថម្ភជាង៤០លានរៀល

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ក្លាយ​ជា​​ជា​កីឡាករ​គុន​ខ្មែរទី១ឈ្នះ​ខ្សែក្រវាត់​កម្រិតពិភព​លោក World Super-4 Championship នៅ​ទឹក​ដី​ហុងកុង បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ជាប់​គ្នា​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ជុំ​ទី១ អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ផ្តួល​កីឡាករ​ថៃ Fahsang តាម​រយៈ​ជង្គង់ និង​កែង​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​កីឡាករ​អាល្លឺម៉ង់​ Elysee Kochiese ដែល​បាន​យក​ឈ្នះ​កីឡាករ​លីប៊ី Lamin Souayah ដោយ​ពិន្ទុ​នៅ​ជុំ​ទី១។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ឈឿង ល្វៃ នៅ​តែ​ធ្វើ​បាន​ល្អ​ទៀត​ដោយ​បាន​​យក​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ Elysee Kochiese ​ដោយ​ពិន្ទុ​​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក។ នេះ​ជា​ខ្សែ​ក្រវាត់​ទី១​ដែល​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​ឈ្នះ​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ជា​កីឡាករ​គុន​ខ្មែរ​ទី១​បាន​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​លើ​ទឹក​ដី​ហុង​កុង ប្រទេស​ចិន។

ការ​គ្រង​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​នេះ អ្នក​រៀបចំ​កម្មវិធី​ពិត​ជា​​ធ្វើ​​អបអរសាទរ​យ៉ាង​ខ្លាំង​ដោយ​​បាន​ថត​រូប​ជា​មួយ​យ៉ាង​ច្រើនកុះ​ករ និងរាក់​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត។ ស្រប​ពេល​ពិធី​បំពាក់​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​បង្ហាញ​ទង់​ជាតិ​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ពិភព​ខាង​កក្រៅ​បានឃើញ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ នៅ​ប្រទេស​កម្ពុជា​ក៏​បាន​គាំទ្រ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។ ជា​ពិសេស​ថ្នាក់​ដឹកនាំ និង​​សប្បុរស​ជន​ជា​ច្រើន​បាន​ឧបត្ថម្ភ​​ថវិកា​ជា​បន្ត​បន្ទាប់​ដើម្បី​ជា​លើក​ទឹក​ចិត្ត​ដល់​កីឡាករ ឈឿង ល្វៃ។

ក្នុង​នោះ សម្តេច​​តេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បាន​ឧបត្ថម្ភ​ថវិកា​លើក​ទឹក​ចិត្ត​ចំនួន​២០​លាន​ដល់​កីឡាករ​គុន​ខ្មែរ ឈឿង ល្វៃ ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​លើ​ទឹក​ដី​ហុងកុង។

សប្បុរសជន​មាន​ដូចខាង​ក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ចំនួន​២០​លាន​រៀល
  • អ្នក​ឧកញ៉ា លាង ម៉េង ចំនួន​១០​លាន​រៀល
  • ឧកញ៉ា ស្រី ចាន់ថន ចំនួន​៤​លាន​រៀល
  • លោក​ស្រី ទ្រី ដាណា ចំនួន៤​លាន​រៀ
  • លោក សឿ វណ្ណៈ ចំនួន៣​លាន​រៀល

គិត​តែ​ចំនួន​ជាក់​លាក់​ខាង​លើ​នេះ​គឺ​មាន​ចំនួន​៤១​លាន​រៀល ហើយ​​​នឹង​មាន​សប្បុរស​ជន​ផ្សេង​ៗ​ដែល​ចូល​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​មក​ពី​ខេត្ត​កំពង់ធំ។

នេះ​ជា​សមិទ្ធផល​អន្តរជាតិ​មួយ​ទៀត​ដែល​ ឈឿង ល្វៃ ​នាំ​កិត្តិយស​ជូន​ជាតិ បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ និង​មេដាយ​​ប្រាក់​ស៊ីហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។ ជា​មួយ​គ្នា​នេះ រូប​គេក៏​មាន​ខ្សែ​ក្រវាត់​មួយ​ចំនួន​ទៀត​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ប្រទេស​កំណើត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម