កីឡា
ក្លិបខ្លាំង Al Hilal បានបំបែកកំណត់ត្រាពិភពលោកក្រោយឈ្នះ២៨ប្រកួតជាប់គ្នា
បន្ទាប់ពីបានយកឈ្នះក្លិប Al-lttihad ក្នុងការប្រកួតជើងទី២ក្នុងពានរង្វាន់ AFC Champion League ក្លិប Al Hilal បានបំបែកកំណត់ត្រាពិភពលោក ដោយការឈ្នះ២៨ប្រកួតជាប់គ្នា។

Al Hilal ពិតជាធ្វើបានល្អមែនទែនក្នុងរដូវកាលនេះ។ បច្ចុប្បន្នពួកគេកំពុងនាំមុខក្រុមលេខ២ Al Nassr រហូតដល់១២ពិន្ទុ ទោះបីក្រុមមួយនេះអវត្តមានតារាឆ្នើម Neymar ដោយសាររបួស ACL ក្នុងខែតុលា។ ពួកគេជាផ្នែកមួយក្នុងចំណោម៤ក្លិបផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រដ្ឋអារ៉ាប៊ីសាអ៊ូឌីត (PIF) ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមជាមួយ Al Nassr, Al Ahli និង Al Ittihad។
ភាពជោគជ័យរបស់ពួកគេបានកើតឡើងនៅពីក្រោយនាំយកអតីតខ្សែប្រយុទ្ធ Fulham និង Newcastle កីឡាករ Aleksandar Mitrovic ចូលរួម។ កីឡាករអន្តរជាតិស៊ែប៊ីរូបនេះធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់បានចំនួន២៩គ្រាប់ ក្នុងការបង្ហាញខ្លួន២៨លើកក្នុងលីគ និងការប្រកួតពានរង្វាន់លំដាប់ទី១នៅទ្វីបអាស៊ី។ សរុបការប្រកួតទាំង២៨លើកដែលពួកគេបានឈ្នះជាប់គ្នាក្នុងនោះ ការប្រកួត១៧លើកក្នុងលីគអារ៉ាប៊ីសាអ៊ូឌីត ៣លើកក្នុងពាន King Cup of Champions និង៨លើកក្នុងពាន AFC Champions League។ លើកចុងក្រោយក្រុមមិនឈ្នះគឺនៅថ្ងៃទី២១ ខែកញ្ញា ក្នុងលទ្ធផល ១-១ ជាមួយក្រុម Damac។

គ្រូបង្វឹករបស់ Al Hilal សញ្ជាតិព័រទុយហ្គាល់លោក Jorge Jesus បាននិយាយថា ៖«នេះពិតជាសមិទ្ធផលដ៏អស្ចារ្យមួយ។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នានៅក្នុងក្លិបដែលជាផ្នែករបស់ពួកយើងក្នុងកំណត់ត្រាឈ្នះដ៏មានសារសំខាន់នេះ។ ដូចខ្ញុំបាននិយាយអីចឹង ពេញមួយរយៈពេលនេះ កំណត់ត្រាមិនសំខាន់ដូចពានរង្វាន់នោះទេ»។
«វាអាស្រ័យលើអ្នកគ្រប់គ្នានៅ Al Hilal ដើម្បីធានាថា យើងបិទរដូវកាលក្នុងនាមជាជើងឯកលីគកំពូល Saudi League និងបំពេញតាមគោលដៅរបស់យើងក្នុងការប្រកួត Cup។ មានតែពេលនោះទេដែលយើងអាចអបអរសាទរយ៉ាងពិតប្រាកដ»។

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ ESPN

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ