Connect with us

កីឡា

កីឡាករបាល់ទាត់ វៀតណាម ៥ រូប ជាប់ឈ្មោះជាប្រុសសង្ហា និងមានជីវិតរស់នៅយ៉ាងប្រណិត

បានផុស

នៅ

គ្រូបង្វឹក Philippe Troussier ទើបតែបានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ៣៣ នាក់ របស់ក្រុមជម្រើសជាតិវៀតណាម ដើម្បីត្រៀមប្រកួតជាមួយក្រុមឥណ្ឌូណេស៊ី ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ នៅថ្ងៃទី ២១ ខែមីនា និងថ្ងៃទី ២៦ ខែមករា។

បើយោងតាមការចុះផ្សាយពីកាសែតក្នុងប្រទេសវៀតណាម soha.vn បានគូសបញ្ចាក់ថា អ្វីដែលជាការកត់​សម្គាល់​ ក្នុង​ចំណោមបញ្ជី​ក្រុមកីឡាករ​ជា​ច្រើន​ មាន៥រូបត្រូវបានគេចាត់ទុកថាជាបុរសសង្ហាបំផុតប្រចាំវិស័យកីឡាក្នុងប្រទេស ខណៈម្នាក់ៗកំពុងប្រើជីវិតយ៉ាងប្រណិត ព្រមទាំងរស់នៅក្នុងជីវិតមានទ្រព្យធនចាយមិនខ្វះនោះទេ។

១ Đỗ Duy Mạnh

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​តំណែង​លេខ​១ គឺ​គ្មាន​នរណា​ក្រៅ​ពី Do Duy Manh ឡើយ។ ខ្សែ​បម្រើរូបនេះត្រូវបានអ្នកគាំទ្រស្រលាញ់តាំងពីសម័យ U19 និង U23 វៀតណាម។ Duy Manh កើត​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យក្លឹប Hanoi ។ កីឡាកររូបនេះក៏ត្រូវបានគេស្គាល់ថាមានទ្រព្យសម្បត្តិដ៏ច្រើនក្រាស់ក្រែល ដោយរស់នៅក្នុងផ្ទះវីឡាស្តកស្តម បើកឡានទំនើបៗ ហើយតែងតែធ្វើដំណើរកម្សាន្តយ៉ាងប្រណីតជាមួយគ្រួសារជារឿយៗ។

២ Bùi Hoàng Việt Anh

Bui Hoang Viet Anh ជា​មុខ​មាត់​របស់​ក្រុម​វៀតណាម ដែលមិន​ត្រឹម​តែ​សង្ហា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កម្ពស់​១​ម៉ែត្រ​៨៥​ផង​ដែរ។ កីឡាករបាល់ទាត់រូបនេះ បច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប CAHN ហើយរូបគេផ្ទាល់ តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីហ្វេនស្រីៗជានិច្ច។

៣​​ Nguyễn Thanh Bình

ខ្សែការពារ Nguyen Thanh Binh ទើបតែទទួលបានភាពល្បីល្បាញលើមុខមាត់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅលើក្រុមវៀតណាម។ កីឡាករដែលកើតក្នុងឆ្នាំ ២០០០ Thanh Binh កំពុងលេងឲ្យក្លឹប Viettel ។​ ខ្សែការពាររូបនេះមិនត្រឹមតែមាន​រូបសង្ហាមួយមុខនោះទេ ដងខ្លួន​ដ៏​ស័ក្តិសមរបស់គេបានទាក់ទាញការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រស្រីៗ។

៤ Phan Tuấn Tài

ខ្សែការពា ​Phan Tuan Tai ​បច្ចុប្បន្ននេះលោកកំពុងលេងឲ្យក្លឹប Viettel ។ បុរសសង្ហារូបនេះ មិនខុសពី Minh Trong នោះទេ លោកក៏កំពុងក្លាយជាសសរស្តម្ភរបស់ក្រុមវៀតណាម ក្រោមការបង្វឹករបស់លោក Troussier ។ លើសពីនេះ កីឡាករកើត​ក្នុង​ឆ្នាំ ២០០១ ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ដាក់​រហស្សនាម​ថា ​ជាព្រះនៃ​បុរសសង្ហារបស់​ក្រុមថែមទៀតផង។

៥​ Võ Minh Trọng

ខ្សែការពារ Vo Minh Trong កើតក្នុងឆ្នាំ ២០០១ មកពីទីក្រុង Can Tho បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Binh Duong ហើយជាមិត្តរួមក្រុមរបស់ Que Ngoc Hai, Nguyen Tien Linh, Minh Trong និងជាមុខមាត់លេចធ្លោរបស់ក្រុមវៀតណាម។ ចាប់តាំងពីគ្រូបង្វឹក Troussier ចូលកាន់តំណែង កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាបន្តបន្ទាប់។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងមិនត្រឹមតែមាន​រូបរាង​សង្ហាមួយមុខនោះទេ Vo Minh Trong ត្រូវស្រីៗចាត់ទុកថា​ជាបុរសមាន​ទឹក​មុខ​សុភាពនិងគួរឲ្យគោរបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទិនហ្វី យកកីឡាការិនីចាំទីចិនមួយរូប មកសម្ដែងក្នុងរឿង “បាល់ទាត់សៅលីង” វគ្គ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម