Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង បន្តកុងត្រាថ្មីជាមួយលោកគ្រូ Pep Muñoz

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការ​ពី​ការ​បន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក​ Pep Muñoz សញ្ជាតិអេស្ប៉ាញ បន្ទាប់ពីលោកដឹកនាំក្រុមបានយ៉ាងល្អក្នុងរដូវកាលនេះ។

ការ​បន្ត​កុងត្រា​ថ្មី​នេះកើត​ឡើង ក្រោយ​ពេល​លោក​បាន​ជួយឲ្យ​ក្លិប​​ដែល​មានមូលដ្ឋាននៅខេត្តស្វាយរៀង​ឈរ​លេខ១ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ និងឡើងដល់វគ្គ៤ក្រុមចុង​​ក្រោយ​ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវ​កាល​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pep Muñoz បាន​ក្លាយ​ជា​គ្រូ​បង្គោល​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពីខែ​ឧសភា ឆ្នាំ​២០២៣។ បុរស​អាយុ​៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ​កាន់អាជ្ញាប័ណ្ណ UEFA Pro-License ​មាន​បទពិសោធ​​ជាង១៩ឆ្នាំ។ ចាប់ផ្តើមអាជីព​ដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ បន្ទាប់រូបលោកក៏បានចូលរួមជាក្រុម FC Barcelona រយៈពេល៤ឆ្នាំជាមួយក្រុម​យុវជន​ U19 និង Barcelona B ហើយជួយឲ្យក្រុមមួយនេះឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ​យុវជន​២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទី​នោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន។

ក្រោយចំណាយពេលជាង១០ខែជាមួយបាល់ទាត់នៅកម្ពុជា លោក Pep Muñoz ពិតជាធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល​ដោយ​​កំពុង​ក្តាប់​ឱកាស​ឈ្នះ​ពាន២​ធំ​ក្នុងមួយរដូវកាល។ មុនពេលមកដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង គ្រូ​បង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានស្វែងយល់ពីបាល់ទាត់ក្នុងប្រទេសកម្ពុជាខ្លះៗដែរ។

លោក Pep Muñoz និយាយថា ៖«មុនពេលខ្ញុំមកដឹកក្លិបនៅ​កម្ពុជា ខ្ញុំក៏បានមើលការប្រកួត​លីគ និងលីគខាប់នៅរដូវកាលមុនខ្លះៗដែរ។ ពេល​ខ្ញុំចូលដឹកនាំព្រះខ័នរាជស្វាយរៀង ជាក់ស្តែងការប្រកួតកាន់តែតានតឹងខ្លាំង ព្រោះក្រុមនីមួយៗសុទ្ធតែរៀបចំបានល្អ។ ពេលលីគមានការប្រកួតប្រជែងខ្លាំងក៏ធ្វើឲ្យក្រុមជម្រើសខ្លាំង​ដែរ តែ​អ្វីៗគឺត្រូវការពេលវេលា។ខ្ញុំជឿថា បាល់ទាត់នៅកម្ពុជានឹងរីកចម្រើនពីមួយឆ្នាំទៅឆ្នាំ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម