Connect with us

កីឡា

អ្នកចាត់ការព្រះខ័នរាជស្វាយរៀងប្រាប់មូលហេតុបន្តកុងត្រាលោកគ្រូ Muñoz 

បានផុស

នៅ

លោក Christopher Grant អ្នកចាត់ការ​ទូទៅ​ក្លិប​ព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការសប្បាយចិត្ត ក្រោយលោក Pep Muñoz ជា​គ្រូ​បង្វឹក​បាន​​សម្រេចបន្ដកុងត្រាថ្មីជាមួយក្លិប ដោយមិនមានភាពស្ទាក់ស្ទើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀងអស់រយៈពេលជាង១០ខែ លោក Pep Muñoz បាន​ធ្វើ​ឲ្យអ្នក​គាំទ្រ​និង​ថ្នាក់ដឹកនាំពេញចិត្តយ៉ាងខ្លាំង​ចំពោះ​សមត្ថភាពដឹកនាំក្រុមរបស់លោក។ សម្រាប់រដូវកាលដំបូង លោក​គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៤ឆ្នាំ ទទួល​បានសេចក្ដីទុកពី​ថ្នាក់ដឹកនាំ​ក្លិបឲ្យចូលកាន់តំណាងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោក Conor Nestor អតីតគ្រូបង្វឹក​បានផ្លាស់ទៅដឹកនាំក្រុមនៅក្នុងប្រទេសឥណ្ឌា។

លោក Christopher Grant បានលើក​ឡើង​ថា ៖«យើងរីករាយណាស់​ដែល Pep បន្តកិច្ចសន្យាជាមួយក្លិប។ ចាប់តាំងពីលោក Pep បានមកដល់កាលពី១០ខែមុនគឺ​មាន​ការផ្លាស់ប្តូរ​យ៉ាង​រលូន។ ជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃគុណភាព បទពិសោធន៍ និងបុគ្គលិកលក្ខណៈរបស់ Pep ក៏ដូចជារចនាសម្ព័ន្ធក្លិប​ ការគ្រប់គ្រង និងបរិយាកាសជុំវិញខ្លួន យើងពិតជាធ្វើបានល្អ»។

បច្ចុប្បន្ន កីឡាករ និង​ថ្នាក់​ដឹក​​ក្លិបព្រះខ័នរាជស្វាយរៀង​កំពុងពេញចិត្តពី​របៀបដឹក​នាំរបស់លោក Pep Muñoz ដោយសារ​លោក​មាន​បទពិសោធ​​ជិត​២០​ឆ្នាំ​​ទាំង​​នៅតំបន់អឺរ៉ុប និង​អាស៊ី​ដូច​ជា​នៅ​ប្រទេស​ចិន​មុន​ពេល​មក​កម្ពុជា។

លោក Christopher Grant បានបន្ថែមថា ៖«វាច្បាស់ណាស់ក្នុងការមើលឃើញពីលទ្ធផល និងការបង្ហាញទម្រង់លេងដ៏ល្អ រហូតមកដល់ពេលនេះ។ កីឡាករកំពុងរីករាយ​ជាមួយគាត់ ហើយក្លិបពិតជារីករាយ​។ យើងនៅតែឆ្ពោះទៅរកគោលដៅ​​ក្នុង​រដូវកាលនេះ។ លោក Pep បន្ត​ដឹក​នាំ​សម្រាប់​រដូវកាល ២០២៤/២០២៥ យើងទន្ទឹងរង់ចាំដើម្បីបន្តអភិវឌ្ឍលើទីលាន និងទទួលបាន​ជោគជ័យបន្ថែមទៀត»៕


អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម