កីឡា
អគ្គនាយកដ្ឋានកីឡា ជំរុញឲ្យសហព័ន្ធកីឡាជាតិ៤១ ដែលទទួលថវិកាគាំទ្រ២០២០ ត្រូវយល់ដឹងពីនីតិវិធី នៃការចំណាយ
អគ្គនាយកដ្ឋានកីឡា ជំរុញឲ្យបណ្តាសហព័ន្ធកីឡាជាតិ រៀបចំវគ្គបណ្ដុះបណ្ដាលមុនបើកការប្រកួតជើងឯកថ្នាក់ជាតិ និងរបាយការណ៍សហព័ន្ធកីឡាជាតិ ដែលទទួលថវិកាគាំទ្រ២០២០ របស់ក្រសួងអប់រំយុវជន និងកីឡា ត្រូវយល់ដឹងពីនីតិវិធី នៃការចំណាយត្រូវតាមគោលការណ៍។
ការជំរុញរបស់អគ្គនាយកដ្ឋានអប់រំកាយ និងកីឡានេះ ខណៈដែលសហព័ន្ធកីឡាជាតិមួយចំនួននៅពេលខាងមុខនេះ នឹងត្រូវរៀបចំបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០។
លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា សហព័ន្ធកីឡាជាតិចំនួន២១ ទទួលបានថវិកាគាំទ្រ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែដឹងច្បាស់ពីការចំណាយថវិកាដែលកំណត់ជា៣មុខសញ្ញាចំណាយ គឺការងាររដ្ឋបាល២០ភាគរយ ការងារបណ្ដុះបណ្ដាល៣៥ភាគរយ និងការងារប្រកួត៤៥ភាគរយរបស់សហព័ន្ធកីឡាជាតិនីមួយៗ។
លោកបន្តថា ដោយអនុវត្តតាមកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង បានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិក្នុងឆ្នាំ២០១៧ មានចំនួន២១សហព័ន្ធ ឆ្នាំ២០១៨ ចំនួន៣៤សហព័ន្ធ និងឆ្នាំ២០១៩ ចំនួន៤០សហព័ន្ធ។ ដោយឡែក ក្នុងឆ្នាំ២០២០នេះ សហព័ន្ធជាតិ ចំនួន៤១ទទួលបានការគាំទ្រ។
ដោយពិនិត្យរបាយការណ៍ចំណូលចំណាយឆ្នាំកន្លងមក សហព័ន្ធកីឡាជាតិមួយចំនួន ពុំទាន់អនុវត្តបានត្រឹមត្រូវតាមនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានណែនាំ ដូចនេះ នាយកដ្ឋានអប់រំកាយ និងកីឡា ជាអង្គភាពជំនាញ ត្រូវជួយបង្ហាញដល់មន្ត្រីសហព័ន្ធ ដែលទទួលភារកិច្ចផ្នែកផែនការហិរញ្ញវត្ថុ និងគណនេយ្យ។ ក្នុងនោះ ដើម្បីធានាបាននូវការអនុវត្តតាមនីតិវិធីចំណាយថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធជាតិជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ