កីឡា
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
កីឡាករម៉ុងហ្គោលី Bat Erdene បានឈ្នះខ្សែក្រវាត់កម្រិតពិភពលោក I-1 GP24: Supreme Championship ទម្ងន់៦២គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករអាហ្វ្រិកខាងត្បូង GOMBA NCEDO ដោយពិន្ទុតាមរយៈការតស៊ូគ្នា៣ទឹកនៅទឹកដីហុងកុងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដែលជាពេលអ្នកលេងគុនខ្មែរ ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់នៅរាត្រីនោះដែរ។

Bat Erdene ដែលជាកីឡាករប្រដាល់សេរីជម្រើសជាតិម៉ុងហ្គោលីត្រូវបានទទួលស្វាគមន៍ និងអបអរសាទរដោយមានរថយន្តទទួលរូបគេ បន្ទាប់ពីនាំខ្សែក្រវាត់កម្រិតពិភពលោកទៅកាន់ប្រទេសកំណើត។ ជាមួយគ្នានេះស្ថាប័នទូរទស្សន៍ជាតិរបស់ប្រទេសម៉ុងហ្គោលីបានធ្វើបទសម្ភាសពីជ័យជម្នះរបស់ខ្លួនដែលបាននាំខ្សែក្រវាត់ជូនជាតិ។ ទោះបីជាយ៉ាងណា មានតែរថយន្ត លើកទង់ជាតិ និងរថយន្តក្រុមការងារអមដំណើរវិលត្រឡប់ទៅវិញ ប៉ុន្តែមិនមានក្បួនដង្ហែអធិកអធមដូចកីឡាករកម្ពុជា ឈឿង ល្វៃទេ។

កីឡាករ Bat Erdene ដែលបានយកឈ្នះ Gamba Ncedo អតីតដៃគូរបស់កីឡាករកម្ពុជា លន បញ្ញា ក៏បានដឹងពីការគាំទ្រយ៉ាងខ្លាំងនៅប្រទេសកម្ពុជាទាំងថ្នាក់ដឹកនាំ និងមហាជនចំពោះកីឡាករ ឈឿង ល្វៃ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងថវិកាយ៉ាងច្រើន។


កីឡាករ Bat Erdene ដែលមានខ្សែក្រវាត់ថ្នាក់ជាតិម៉ុងហ្គោលីជាជើងខ្លាំងម្នាក់ដែលមានរៀបវ៉ៃដើរចូលយ៉ាងល្អរហូតទទួលបានជ័យជម្នះលើកីឡាករ Gamba Ncedo ដែលជាម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿងរបស់អាហ្វ្រិកខាងត្បូង៕



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច