Connect with us

កីឡា

Kroos ប្រាប់​ថា មួយ​ឬ​ពីរ​ខែ​ទៀតនឹង​សម្រេច​ពីអនាគតជាមួយ Real Madrid

បានផុស

នៅ

ខ្សែបម្រើ Toni Kroos នឹងសម្រេចចិត្តពាក់ព័ន្ធពី​អនាគតរបស់ខ្លួនជាមួយក្លិប​អធិរាជ​ស Real Madrid ក្នុង​ពេមួយ​​រពីរ​ខែខាងមុខ ក្រោយចំណាយពេលអស់១០ឆ្នាំជាមួយក្លិប​យក្សអេស្ប៉ាញមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Real Madrid ត្រូវបាន​រាយការណ៍ថា ពួកគេ​ចង់រក្សា Toni Kroos ឲ្យស្នាក់នៅក្លិបមួយរដូវកាលទៀត។

កីឡាករ Kroos វ័យ៣៤ឆ្នាំ ​នៅតែជាតួអង្គសំខាន់​របស់​ក្លិប​អធិរាជ​ស។ ក្នុងរយៈពេល១០រដូវកាលនៅកីឡដ្ឋាន Bernabeu ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់​រូបនេះ បង្ហាញខ្លួន៤៥៥ប្រកួត ចាប់តាំងពីផ្ទេរពី Bayern Munich កាល​ពី​ឆ្នាំ២០១៤ ហើយជួយក្រុមឲ្យបានឈ្នះពានរង្វាន់ចំនួន២០ ក្នុងនោះ​ពាន​រង្វាន់​ធំ​​ៗគឺ​ UEFA Champions Leagues ចំនួន៥លើក ពានរង្វាន់ LaLiga ៣លើក និង Club World Cup ចំនួន៥លើក។

សម្រាប់កុងត្រារបស់កីឡាករ Toni Kroos នឹងត្រូវផុតកំណត់នារដូវក្ដៅខាងមុខនេះ​ ខណៈសំណួរជាច្រើនត្រូវបានចោទ​អំពី​អនាគតរបស់ខ្លួនជាមួយ Real Madrid។

កីឡាករ​ Toni Kroos បាននិយាយថា​ ៖«ខ្ញុំនឹងសម្រេចចិត្តលើអនាគតរបស់ខ្ញុំ ក្នុងរយៈពេល១ខែ ឬ២ខែខាង​មុខ បន្ទាប់មកទៀតនោះយើងនឹងបានដឹងទាំងអស់គ្នា»។

បច្ចុប្បន្ន​ Toni Kroos ត្រូវបានគេមើលឃើញថា កំពុង​រីករាយ​សម្រាប់​អាជីពបាល់ទាត់នៅប្រទេសអេស្ប៉ាញ។ ជាពិសេសថ្មីៗនេះរូបគេក៏បានសម្រេចចិត្តវិលចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់​វិញ​ ខណៈអ្នកគាំទ្រក៏រីករាយហើយរំពឹង​អាល្លឺម៉ង់​នឹងធ្វើបានល្អក្នុង​ជើង​ឯក​អឺរ៉ុប​ Euro ឆ្នាំ២០២៤ នៅ​លើ​ទឹក​ដី​របស់​ខ្លួន៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម