Connect with us

កីឡា

គួរចូលរួម រត់ម៉ារ៉ាតុងព្រះសីហនុខែក្រោយនេះឆ្លងកាត់ដើមឈើចាំស្នេហ៍

បានផុស

នៅ

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​​ខេត្ត​ព្រះសីហនុ លើកទី​៩ ឆ្នាំ​២០២៤ នឹង​ធ្វើ​នៅ​ខែ​មេសា​ខាង​មុខ​នេះ​ដោយ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ បន្ទាប់​ពី​ផ្លូវ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ត្រូវបាន​កសាងរួច​រាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​ អប់រំ យុវជន និង​កីឡា និងជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់​ប្រណាំង​​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​ខេត្ត​ព្រះ​សីហនុ លើក​ទី​៩​ ឆ្នាំ​​២០២៤​ គឺ​មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ​មុនៗ បន្ទាប់​ពី​ផ្លូវ​នានា​​​ក្នុង​ទី​ក្រុង​កំពង់សោម​ត្រូវ​បាន​កសាង​ស្អាត និង​រត់​​តាម​​ឆ្នេរ​មាត់​សមុទ្រ​​សុទ្ធ​តែ​ជា​ផ្លូវ​​ទេសចរណ៍គួរឲ្យ​ចាប់​អារម្មណ៍។

រដ្ឋលេខាធិការ​​​ក្រសួង​អប់រំ យុវជន និង​កីឡារូប​នេះ​បាន​សង្កត់​ធ្ងន់​ថា គោល​ដៅ​​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​នេះ​​​មាន​២​សំខាន់​គឺ​ទី១​ ​ធ្វើ​ដើម្បី​បុព្វហេតុ​​សប្បុរស​ធម៌ និង​ទី​២​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍។

លោក វ៉ាត់ ចំរើន មាន​ប្រសាសសន៍ ៖«​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​​​​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍។ យើង​ប្រមូល​ទស្សនទាន​ទាំង​អស់​ដើម្បី​បំផុស​​សកម្មភាព​ផ្សព្វផ្សាយ​ពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល អគារ ឆ្នេរ​សមុទ្រ​ស្អាត»។

ជា​មួយ​គ្នា​នេះ លោក សែម ផល្លា នាយក​​គណៈកម្មាធិការ​​រៀបចំ​រត់​ប្រណាំង​កម្ពុជា បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​រត់​ប្រណាំង​ជាង​១០០០​នាក់​ហើយ។ ទម្រាំ​​ដល់​​ថ្ងៃ​បិទ​ អ្នក​ចុះ​ឈ្មោះ​នឹង​កើន​ដល់​​ជាង​២​​០០០​នាក់។ ក្នុង​ចំណោម​អ្នក​​ដែល​បាន​ចុះឈ្មោះ​ទាំង​នោះ​ ក៏​មាន​ជន​បរទេស​ជាង​២០០​នាក់ ​ភាគ​ច្រើន​ជា​ជន​បរទេស​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា។

​អ្នក​គ្រប់​គ្រង​រត់​ប្រណាំង​រូប​នេះ​បានរៀប​រាប់​ថា ទី​តាំង​ចាប់​ផ្តើម និង​ទី​ផ្តាច់​ព្រ័ត្រ​​គឺ​នៅ​ឆ្នេរសមុទ្រ​អូរឈើទាល។ ឆ្នាំ​នេះ​មាន​៤​វិញ្ញាសា​គឺ​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ។ ជា​ពិសេស ការ​រត់​​ឆ្លង​កាត់​រូប​សំណាក់​តោ​ពីរ ហើយ​សម្រាប់​ចម្ងាយ​២១​គីឡូម៉ែត្រ​រត់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ឆ្ពោះ​​រហូត​ទៅ​ដល់​ដើម​ឈើ​ចាំ​ស្នេហ៍​ទើប​ត្រឡប់​វិញ»។

ថ្វី​បើ​ស្ថានភាព​​ផ្លូវ​ស្អាតតាម​មាត់​ឆ្នេរ​សមុទ្រគួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទាក់​ទាញ​សម្រាប់​អ្នក​រត់​ ​ប៉ុន្តែ​​ចំនួន​អ្នក​​ចុះ​ឈ្មោះ​មិន​ទាន់​ច្រើន​​រាប់​ម៉ឺន​នាក់​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​​កម្ពុជា​​ទើប​តែ​បាន​សហការ​គ្នា​ជា​មួយ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ចិន​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​​​ប្រជា​ជន​ចិន​ចូល​រួម​កាន់​តែ​ច្រើន។

លោក​ វ៉ាត់ ចំរើន បញ្ជាក់​ថា ៖«ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ទិវា​រត់​ប្រណាំង​នៅ​កំពង់សោម​​ខែ​មេសា​ខាង​មុខ​នេះ ភាគី​​រៀប​ចំ​ម៉ារ៉ាតុង​ចិន​មិន​ទាន់​​អាច​ចូល​រួម​ជា​មួយ​បាន​ទេ។ ប្រហែល​ជា​ខែ​មិថុនា​ទើប​ចិន​អាច​នឹង​ចូល​រួម​​បាន​គឺ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​​អន្តរជាតិ​ភ្នំពេញ»។​​

ព្រឹត្តិការណ៍​​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង លើក​ទី​៩​ នៅ​ខេត្ត​ព្រះ​សីហនុ នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម