Connect with us

កីឡា

វ័យទើប២៣ឆ្នាំ Kuroda គ្រងខ្សែក្រវាត់ K-1 ៣គ្រឿង

បានផុស

នៅ

ក្នុងវ័យទើប​២៣ឆ្នាំ ប៉ុន្តែសមត្ថភាពមិនធម្មតា កីឡាករប្រដាល់ឃីកបុកសុីងជប៉ុន Toma Kuroda កំពុងគ្រងខ្សែក្រវាត់៣គ្រឿងនៅស្ថាប័នឃីកបុកស៊ីង​ពិភព​លោក K-1។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Toma កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ ជាអ្នកប្រដាល់សេរីជប៉ុន​ដែល​​បច្ចុប្បន្នកំពុងប្រកួត​នៅ​ស្ថាប័ន​ K-1។ រូប​គេ​ជា​ម្ចាស់ខ្សែក្រវាត់៣គ្រឿង​គឺ​ K-1 Bantamweight, K-1 Japan Bantamweight Grand Prix ឆ្នាំ២០២១ និង K-1 World Bantamweight Grand Prix ឆ្នាំ២០២២។

កីឡាករ Kuroda បានបង្ហាញខ្លួនជាអាជីពដំបូង​ជា​មួយ​កីឡាករ Yuta Kuwata នៅក្នុងកម្មវិធី KHOS 4។ ពេលនោះរូបគេបានឈ្នះការប្រកួតដោយការផ្តួលដៃគូក្នុងទឹកទី១។ បន្ទាប់មករូប​គេ​ត្រូវបាន​រៀបចំឲ្យប្រកួតជាមួយកីឡាករ KING Tsubasa នៅក្នុងកម្មវិធី DEEP KICK 38 ជាលទ្ធផលរូបគេបន្ដឈ្នះការប្រកួត។

ចូលឆ្នាំ២០២០ Kuroda ត្រូវបានរៀបចំឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Krush Bantamweight។ ពេលនោះរូបគេត្រូវជួប​កីឡាករ Kazuma Takuda នៅកម្មវិធី Krush 118 ប៉ុន្តែរូប​គេ​បានចាញ់ការប្រកួតដោយពិន្ទុ។

ឆ្នាំ២០២១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ​ដណ្ដើមខ្សែក្រវាត់ K-1 Bantamweight រូបគេបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល​តាម​រយៈ​ការ​ផ្ដួល Kazuki Miburo ជាម្ចាស់ខ្សែក្រវាត់ Krush Banatamweight ដោយប្រើពេលត្រឹម​តែ​៣១​វិនាទី ហើយ​បាន​ក្លាយជាម្ចាស់ខ្សែក្រវាត់ K-1 Bantamweight។ នៅ​ខែ​ធ្នូ ឆ្នាំ២០២១ Kuroda ត្រូវបានរៀបចំឲ្យជាមួយកីឡាករ Miburo ម្ដងទៀតដើម្បីសងសឹក ក្នុងកម្មវិធី K-1 World GP Japan ប៉ុន្តែរូបគេនៅតែរក្សា​បាន​ជ័យជម្នះ។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កីឡាករ Kuroda បានឈានទៅវគ្គផ្តាច់ព្រ័ត្រ​ខ្សែ​ក្រវាត់​ K-1 World GP ហើយត្រូវ​ប៉ះ​ Issei Ishii ​សម្រាប់​ទម្ងន់៥៣គីឡូក្រាម​ជាលើកដំបូង។ រូបគេបានឈ្នះការប្រកួត និង​បាន​ក្លាយជាម្ចាស់ខ្សែក្រវាត់។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត Kuroda បាន​ប្រាប់​ថា រូបគេបាន​របួសដៃតាំងពីការប្រកួតវគ្គ៨នាក់ ប៉ុន្តែបានតស៊ូព្យាយាមរហូតទទួលបានជោគជ័យ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម