កីឡា
មិនធ្លាប់មាន! កាតារ ម៉ារ៉ុកទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក U17 ៥លើកជាប់គ្នា
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសជាផ្លូវការពីប្រទេសកាតារ និងម៉ារ៉ុក ទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកពិភពលោកអាយុក្រោម១៧ឆ្នាំពីរវិញ្ញាសា ៥លើកជាប់គ្នា។
FIFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាតារទទួលរៀបចំការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ ៥លើកជាប់គ្នាគឺឆ្នាំ២០២៥ ២០២៦ ២០២៧ ២០២៨ និង ២០២៩។ ចំណែក ម៉ារ៉ុកទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកនារីអាយុក្រោម១៧ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដូចប្រទេសកាតារដែរ។
កាលពីមុន ការប្រកួតជើងឯកពិភពលោកអាយុក្រោម១៧ឆ្នាំ ទាំងវិញ្ញាសាបុរស និងវិញ្ញាសានារី ត្រូវធ្វើឡើងរាល់ពីរឆ្នាំម្តង ប៉ុន្តែចាប់ពីឆ្នាំ២០២៥ទៅ ការប្រកួតធ្វើឡើងជារៀងរាល់ឆ្នាំតែម្តង។ អ្វីដែលកាន់តែពិសេសគឺជើងឯកយុវជនត្រូវបានពង្រីកក្រុមពី២៤ ទៅ៤៨ក្រុម ខណៈផ្នែកនារី កើនឡើងពី១៦ក្រុម ទៅ២៤ក្រុម ស្របតាមការប្រកួតថ្មីៗរបស់ FIFA។
ការសម្រេចចិត្តរបស់ FIFA ក្នុងការជ្រើសរើសប្រទេសម្ចាស់ផ្ទះតែមួយសម្រាប់ការការប្រកួតជាបន្តបន្ទាប់បែបនេះគឺផ្អែកលើ «ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់មានស្រាប់ ដើម្បីផលប្រយោជន៍នៃការប្រកួតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភា»។
ប្រទេសកាតារ និងម៉ារ៉ុក យល់ច្បាស់ពីរបៀបនៃការរៀបចំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេបានរៀបចំការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ ជាពិសេស កាតារ ទើបតែធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកបុរស កាលពីឆ្នាំ២០២២ ហើយចុងឆ្នាំ២០២៤នេះនឹងដណ្តើមយកពានរង្វាន់ Asian Cup ពីម្ចាស់ផ្ទះចិន។
ម៉ារ៉ុកនឹងសហការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ដោយមានការប្រកួតចំនួន៣ ដែលត្រូវលេងនៅអាមេរិកខាងត្បូង ដែលជាផ្នែកមួយនៃការប្រារព្ធខួបមួយរយឆ្នាំនៃការប្រកួតបាល់ទាត់ពិភពលោក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ FIFA.com
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ