Connect with us

កីឡា

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ នៅ​លីគកំពូលតួកគី Super Lig ​ក្លិប​ Fenerbahce កំពុង​​ពិចារណាដកខ្លួនចេញពីក្របខ័ណ្ឌកំពូលរបស់​ប្រទេស បន្ទាប់ពីកីឡាករមួយចំនួនរបស់ពួកគេត្រូវបានវាយប្រហារដោយអ្នកគាំទ្រ​របស់​ក្លិប​ Trabzonspor​ ក្រោយ​ពីការទទួលជ័យជម្នះក្រៅដីកាលពីចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រក្រុម​ Trabzonspor​ បានសម្រុកចូលទីលាន ហើយបានឈ្លោះប្រកែកជាមួយកងកម្លាំងសន្តិសុខ និងកីឡាករ​​របស់ Fenerbahce បន្ទាប់ពីក្រុមរបស់ពួកគេបានចាញ់ ៣-២ កាលពីថ្ងៃអាទិត្យនៅក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងលីគដែលត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាសក្នុងរដូវកាលនេះ។

ក្លិប​ Fenerbahce​ នឹង​បើក​កិច្ចប្រជុំមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ខែមេសា ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តកាលពីថ្ងៃចន្ទ។

ចំណុចរបៀបវារៈរួមមានការវាយតម្លៃលើសកម្មភាពដែលត្រូវអនុវត្តបន្ទាប់ពីឧប្បត្តិហេតុ “រួមទាំងការដកក្រុមធំរបស់យើងចេញពី Super Lig” សេចក្តីថ្លែងការណ៍របស់ក្លិប។

ប្រធាន FIFA លោក Gianni Infantino បានថ្កោលទោសឧបទ្ទវហេតុនេះ នៅព្រឹកថ្ងៃចន្ទ ដោយនិយាយថា អំពើហិង្សាក្នុងការប្រកួត Super Lig គឺ “មិនអាចទទួលយកបាន”។

សកម្មភាពឧបទ្ទវហេតុ

Fenerbahce ឈរនៅលេខរៀងទី២ ក្នុងតារាងមាន​៧៩ពិន្ទុ ពី​៣០ប្រកួត តាមពីក្រោយក្រុម​ Galatasaray​ ចំនួន​ ២ពិន្ទុ​ និង​នាំមុខ​ក្រុម​លេខ​៣​ Trabzonspor ចំនួន ៣០ពិន្ទុ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម