Connect with us

កីឡា

Dave Leduc ប្រាប់​ថា នឹងប្រកាសដំណឹងល្អឆាប់ៗនៅកម្ពុជា

បានផុស

នៅ

កីឡាករ​កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​៥​ថ្ងៃ​ហើយ ប៉ុន្តែ​រូប​គេ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​ពី​ការងារ​អ្វី​ដែល​គេ​កំពុង​ធ្វើ​នៅ​កម្ពុជា​នោះ​ទេ។ អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជាបឋម​គឺ​ពាក់​អាវ​ធំ​ដែល​មាន​រូប​ភាព​កីឡាករ​កម្ពុជា ព្រំ សំណាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ Dave Leduc ​បាន​​ប្រាប់​ថា រូប​គេ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដ៏​ស្រស់​ស្អាត។ រូប​គេ​តែង​តែ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​​អ្នក​គាំទ្រ​នៅ​ខ្មែរ​ដែល​ចូល​ចិត្ត។ រូប​គេ​ទទួល​បាន​ការ​សរសើរ​យ៉ាង​​ច្រើន​ពី​ឈុត​អាវ​ធំ​ដែល​មាន​រូប​ភាព​ជន​រង​គ្រោះ​​​ចុង​ក្រោយ​របស់​ខ្លួន​នៅ​លើ​​អាវ។

កីឡាករ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ចុង​ឆ្នាំ​២០២៣​បាន​និយាយ​ថា ៖«ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​សារព័ត៌មាន​ជាង​១០០​នាក់បាន​កំពុង​រង់​ចាំ​ខ្ញុំ​យ៉ាង​យូរ​នៅ​ព្រលាន​យន្តហោះ ប៉ុន្តែ​ត្រូវ​ចាក​ចេញ​ទៅ​វិញ។ ខ្ញុំ​សុំ​ទោស​ដែល​ធ្វើ​ឲ្យ​អ្នក​រង់​ចាំ ពី​ព្រោះ​ ជើង​ហោះ​ហើរ​របស់​ខ្ញុំ​ត្រូវ​បាន​ពន្យារ​ពេល។ ខ្ញុំ​នឹង​ជ្រើស​រើស​កន្លែង​ប្រជុំ​មួយ រួច​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​ប្រកាស​ពិសេស​ក្នុង​ពេល​ឆាប់​ៗ​នេះ»។​

តាម​សំណេរ​របស់ Leduc ដែល​បាន​លើក​ឡង​ថា រូប​ភាព​នៅ​លើ​អាវ​ធំ​គឺ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ​​របស់​​ខ្លួន​​គឺ​​ជា​កីឡាករ ព្រំ សំណាង ដែល​បាន​ប្រកួត​ស្មើ​គ្នា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ នៅ​ពេល​នោះ ​​រូប​គេ​បាន​វាយ​ឲ្យ​អាជ្ញា​កណ្កាល​រាប់ ព្រំ សំណាង ម្តង ប៉ុន្តែ​ដោយសារ​ច្បាប់​ប្រកួតគ្មាន​អ្នក​សន្លប់​គឺ​ស្មើ​គ្នា។

ក្រោយ​ពេល​ប្រកួត​ជា​មួយ ព្រុំ សំណាង កីឡាករ​មីយ៉ាន់ម៉ា​រូប​នេះ​បាន​ទៅ​លេង​ប្រាសាទ​អង្គរវត្ត ហើយ​ក្រោយ​មក​រូប​គេ​បាន​ប្រកាស​ពី​​ការ​ចង់​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​កម្ពុជា និង​គ្រោង​បើក​អាជីវកម្ម​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទៀតផង។ ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ រូប​គេ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើក​ទី​២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម