កីឡា
ជម្រុះ World Cup យប់មិញ ក្រុមអាស៊ានសុទ្ធតែចាញ់ច្រើនគ្រាប់ដូចគ្នា
ក្រុមបាល់ទាត់ជម្រើសជាតិនៅតំបន់អាស៊ីអាគ្នេយ៍សុទ្ធតែទទួលរងបរាជ័យសម្រាប់ការប្រកួតជម្រុះជើងឯកពិភពលោកជុំទី២ World Cup និង AFC Asian Cup Qualification នៅយប់ថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាបានបរាជ័យក្រោមថ្វីជើងជម្រើសជាតិស៊ីរីដោយលទ្ធផលធ្ងន់ធ្ងរ ៧-០ នៅទឹកដីស៊ីរី ដែលធ្វើឲ្យពួកគេអស់ឱកាសឡើងទៅជុំទី៣ បន្ទាប់ពី៤ប្រកួត រកបានតែ១ពិន្ទុ ស្ថិតនៅបាតតារាងពូល B ដែលជាពូលជប៉ុនឡើងទៅជុំទី២រួចហើយ ដោយសារទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិ ០-៣ លើកូរ៉េខាងជើង។
ការប្រកួតនៅពូល C ម្ចាស់ផ្ទះថៃបានចាញ់ក្រុមខ្លាំងកូរ៉េខាងត្បូង ដោយលទ្ធផល ០-៣ ខណៈម្ចាស់ផ្ទះចិនបានលត់សិង្ហបុរី ៤-១។ កូរ៉េខាងត្បូងមាន១០ពិន្ទុឈរលេខ១ក្នុងពូល ហើយចិនមាន៧ពិន្ទុឈរលេខ២ ដោយក្រុមទាំងពីរសង្ឃឹមឡើងវគ្គបន្ត។ ស្របពេល ថៃមាន៤ពិន្ទុ នៅមានសង្ឃឹម និងសិង្ហបុរីមាន១ពិន្ទុអស់ឱកាសហើយ។

ចំណែកការប្រកួតនៅពូល F ហ្វីលីពីនបានចាញ់អ៉ីរ៉ាក់ ដោយលទ្ធផល ០-៥ ខណៈ វៀតណាមបានចាញ់ក្រុមក្នុងតំបន់អាស៊ានជាមួយគ្នាគឺឥណ្ឌូណេស៊ី ០-៣ ក្នុងដីរបស់ខ្លួន។ ពូលនេះ អ៉ីរ៉ាក់មាន១២ពិន្ទុឈរលើកំពូលតារាង លេខ២ឥណ្ឌូណេស៊ីមាន៧ពិន្ទុ សង្ឃឹមច្រើនក្នុងការឡើងវគ្គបន្ត។ ស្របពេលវៀតណាមមាន៣ពិន្ទុស្ទើរតែអស់ឱកាស និងហ្វីលីពីនមាន១ពិន្ទុអស់ឱកាសឡើងវគ្គបន្តហើយ។
នៅពូល D ម៉ាឡេស៊ី បានចាញ់ អូម៉ង់ ០-២ ក្នុងផ្ទះរបស់ខ្លួនធ្វើឲ្យធ្លាក់ទៅលេខ៣មាន៦ពិន្ទុ ប៉ុន្តែមិនទាន់អស់ឱកាសឡើងវគ្គបន្តទេ ដោយសារលេខ១ជីគីស្ថាន និងលេខ២អូម៉ង់មាន៩ពិន្ទុដូចគ្នា ប៉ុន្តែក្រុមបាតតារាង ឆាយនីសតៃប៊ិ អស់ឱកាស។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ហ្គីយ៉ាន ដោយលទ្ធផល ១-៤ ហើយព្រុយណេបានយកឈ្នះ វេណាទូ ៣-២៕
លទ្ធផល
- មីយ៉ាន់ម៉ា ចាញ់ ស៊ីរី ០-៧
- សិង្ហបុរី ចាញ់ ចិន ១-៤
- ថៃ ចាញ់ កូរ៉េខាងត្បូង ០-៣
- ម៉ាឡេស៊ី ចាញ់ អូម៉ង់ ០-២
- ហ្វីលីពីន ចាញ់ អ៊ីរ៉ាក់ ០-៥
- វៀតណាម ចាញ់ ឥណ្ឌូណេស៊ី ០-៣
មិត្តភាព
- ព្រុយណេ ឈ្នះ វេណាទូ ៣-២
- កម្ពុជា ចាញ់ ហ្គីយ៉ាន ១-៤
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ