កីឡា
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
កីឡាករម៉ុងហ្គោលី Bat Erdene បានឈ្នះខ្សែក្រវាត់កម្រិតពិភពលោក I-1 GP24: Supreme Championship ទម្ងន់៦២គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករអាហ្វ្រិកខាងត្បូង Gomba Ncedo ដែលជាអតីតដៃគូរបស់ លន បញ្ញា នៅទីក្រុងហុងកុងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ជាកន្លែងអ្នកលេងគុនខ្មែរ ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់នៅរាត្រីនោះដែរ។

នេះជាសមិទ្ធផលធំបំផុតរបស់កីឡាករម៉ុងហ្គោលី Bat Erdene ដែលសម្រេចបានក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីបានឈ្នះខ្សែក្រវាត់នៅក្នុងស្រុក។ ខ្សែក្រវាត់ចុងក្រោយនេះ រូបគេពិតជាអរគុណខ្លាំងដល់លោក IP Man Lung Kim (Kim Ip) ដែលជាម្ចាស់សង្វៀនប្រដាល់ I-1 Word Championships។
កីឡាករ Erdene បានរៀបរាប់ថា លោក Kim Ip ជាអ្នកផ្តល់ឱកាស និងជាកម្លាំងជំរុញទឹកចិត្តយ៉ាងសំខាន់ដែលធ្វើឲ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត។ រូបគេមានអ្វីផ្សេង ក្រៅតែអរគុណដោយស្មើអស់ពីចិត្តចំពោះបុរសម្នាក់នេះ។ លោកជាអ្នកផ្តល់ក្តីសង្ឃឹមដល់រូបគេដែលអាចឈានមកដល់ចំណុចនេះ។

កីឡាករបាននិយាយថា ៖«មែនទែនទៅ ខ្ញុំមិនដឹងអ្វីសោះ ហេតុអ្វីបានជាខ្ញុំតស៊ូដណ្តើមជើងឯកលីកដ៏ធំមួយនេះជាច្រើនឆ្នាំមុន។ ខ្ញុំបានតស៊ូយ៉ាងខ្លាំងបំផុតដើម្បីបំពេញក្តីស្រមៃ។ សូមអរគុណលោក។ លោកបានផ្តល់ក្តីសង្ឃឹម និងកម្លាំងចិត្តដល់ខ្ញុំច្រើនណាស់ដើម្បីឈ្នះខ្សែក្រវាត់ I-1 World Championships»។
ជាការពិតណាស់ លោក Kim Ip ក៏ត្រូវបានអ្នកគាំទ្រស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោកដែលបានដឹកដៃកីឡាករកម្ពុជា ឈឿង ល្វៃ ដើម្បីណែនាំឲ្យអ្នកទស្សនាពេញសង្វៀនបានអបអរសាទរ និងស្គាល់កីឡាករគុនខ្មែរ បន្ទាប់ពីអ្នកលេងគុនខ្មែររូបនេះបានឈ្នះខ្សែក្រវាត់កម្រិតពិភពលោក I-1 World Super-4 Championship។ លោកបានយកចិត្តទុកដាក់ខ្លាំងលើកីឡាករ និងប្រតិភូមកពីប្រទេសផ្សេងទៀតដែលបានចូលរួមប្រកួតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក Kim Ip ជាបុគ្គលដ៏សំខាន់នៅពីក្រោយសកម្មភាពប្រដាល់នៅទីក្រុងហុងកុង។ លោកជាស្ថាបនិកសាលាបង្រៀនប្រដាល់មួយនៅទីនោះ។ ក្រៅពីមានសាលាបង្ហាត់ប្រដាល់ លោកក៏ជាស្ថាបនិក និងនាយកប្រតិបត្តិសង្វៀនប្រដាល់ដ៏ធំ I-1 Word Championships ប្រចាំទីក្រុងហុងកុង ជាសង្វៀនដែល ឈឿង ល្វៃ បានឈ្នះខ្សែវាត់នៅទីនោះដែរ៕




អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?