Connect with us

កីឡា

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

បានផុស

នៅ

អ្នកចាំទី Thibaut Courtois អាច​នឹងអវត្តមាន​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់ពី​រង​របួស​ជង្គង់​ក្នុង​ពេល​ហ្វឹកហាត់ជាមួយក្រុម Real Madrid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Courtois បាន​ចាកចេញ​ពី​ការ​ហ្វឹកហាត់​ទាំង​ស្រក់​ទឹក​ភ្នែក​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​​បាន​បង្ហាញពី​របួស​រហែកសាច់ដុំ​នៅ​ជង្គង់​ស្តាំ​។ របួសថ្មីនេះមើលទៅនឹងធ្វើឲ្យរូបគេអវត្តមានពេញមួយរដូវកាល ខណៈរូបគេខកខានការប្រកួតតាំងពីខែសីហា ដោយសាររបួស ACL នៅជង្គង់ខាងឆ្វេង។

កីឡាករ Thibaut Courtois បាននិយាយថា៖«ខ្ញុំ​មានសោក​ស្តាយ​ចំពោះ​របួស​ថ្មី​នេះ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​រឿងតូចមិនអាចបញ្ឍប់ខ្ញុំបានទេ។ ខ្ញុំ​នឹងត្រឡប់មក​វិញជាមួយ​ខ្លាំង​ជាង​មុនទៀត»។

អ្នកចាំទី Courtois នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានដល់ការវិលត្រឡប់ចូលទីលានវិញ បន្ទាប់ពីចំណាយពេល៧ខែចុងក្រោយ ដើម្បីជាសះស្បើយពីរបួសដ៏អាក្រក់បំផុត។ គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti រំពឹងថា គាត់នឹងត្រឡប់មកវិញ បន្ទាប់ពីការសម្រាកអន្តរជាតិខែមីនា ប៉ុន្តែឥឡូវនេះវាមើលទៅប្រហែលជាអាចជាសះស្បើយអាចត្រឡប់មកវិញនៅរដូវកាលថ្មី ២០២៤-២៥។

ទោះបីអវត្តមានអ្នកចាំទីដៃទី១​ Thibaut Courtois ប៉ុន្តែក្រុម Real Madrid នៅតែធ្វើបានល្អ។ បច្ចុប្បន្នពួក​គេ​កំពុងឈរនៅលេខ១ ក្នុងលីគកំពូលប្រទេសអេស្ប៉ាញ និង​បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែល​ត្រូវជួបជាមួយក្រុម Manchester City។

ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ឱកាសរបស់ Courtois មានតិចតួចណាស់ នៅក្នុងព្រឹត្តិការណ៍ Euro 2024 ជាមួយបែលហ្ស៊ិកនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម