Connect with us

កីឡា

លោក Luis Enrique បង្ហើបពីអនាគតយុវជន Xavi Simons ជាមួយក្លិប PSG

បានផុស

នៅ

កីឡាករវ័យក្មេង Xavi Simons ត្រូវបានក្រុម Paris Saint-Germain បញ្ចូលឲ្យទៅលេងនៅលីគកំពូលអាឡឺម៉ងជាមួយក្រុម RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើងរដូវកាលនេះ បន្ទាប់ពីមិនស្ថិតក្នុងជម្រើសប្រើប្រាស់របស់ក្លិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការបង្ហាញខ្លួនជាមួយក្រុម RB Leipzig កីឡាករវ័យ២០ឆ្នាំ រូបនេះបានបង្ហាញទម្រង់គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីស៊ុតបញ្ចូលទី៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៥លើក។ សម្រាប់ឱកាស​ក្នុងការបង្ហាញខ្លួនជាមួយ PSG របស់កីឡករ Xavi Simons មានភាគរយតិចតួចណាស់។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ រូប​គេ​បានចុះហត្ថលេខាជាមួយក្លិប PSV លើកិច្ចសន្យារយៈពេល៥ឆ្នាំ ប៉ុន្តែអ្វីៗបានប្រែប្រួល នៅពេលក្រុម PSV លែងចង់បាន ហើយពេលនោះក្រុម PSG បានចរចារលើលក្ខខណ្ឌនាំយកកីឡាករ Simons មក​វិញក្នុងទឹកប្រាក់៦លានអឺរ៉ូ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំរបស់ក្រុម Paris Saint-Germain លោក Luis Enrique យល់ឃើញថាកីឡាករ Xavi Simons កំពុងធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតក្របខណ្ឌ Bundesliga។ រូបគេសក្តិសមទទួលបានឱកាស​ក្នុងការលេងឲ្យក្រុម PSG ប៉ុន្តែ​អនាគតរបស់​គេ​ត្រូវកំណត់ដោយក្លិប PSG ថា ចង់បន្តឲ្យ Simons បន្តស្នាក់​ឬ​យ៉ាងណា។

លោក Luis Enrique បាននិយាយថា ៖«គាត់​ជា​គ្រាប់ពេជ្រ​មួយ​គ្រាប់ ដែល​ធ្វើ​រឿង​អស្ចារ្យ​ក្នុងលក្ខខណ្ឌ​​ខ្ចី​ជើង។ គាត់​ជា​អ្នក​មាន​ទេពកោសល្យ។ Xavi មានជំនាញល្អឥតខ្ចោះលេងដោយភាពឆ្លាតវៃនិងការបត់បែន ដូច្នេះអាចជាជម្រើសដ៏ល្អសម្រាប់ក្លិប PSG។ អនាគតរបស់គេនឹងអាស្រ័យលើការសម្រេចចិត្តរបស់ក្លិប»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម