Connect with us

កីឡា

យុវជន​បាល់ទាត់ខ្មែរ​-បារាំង Loic Chan កំពុងផ្តោតលើការសិក្សានៅបារាំង

បានផុស

នៅ

កីឡាករ​យុវជន​ខ្មែរ-បារាំង Loic Chan កំពុង​ផ្តោត​លើ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​បារាំង បន្ទាប់​ពី​រូប​គេ​បាន​ចាក​ចេញ​ពី​ក្លិប​នៅ​ប្រទេស​អេស្ប៉ាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន Loic Chan ​កូន​ប្រុស​របស់​លោក Maurice Chan ជន​ជាតិ​ខ្មែរ​​ដែល​ជា​​តារា​សម្តែង​វាយ​តប់​ហូលីវូដ​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​ជា​​យុវជន​របស់​​ក្លិប​បាល់ទាត់​អេស្ប៉ាញ RCD Mallorca។ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២៣ រូប​គេ​បាន​ចូល​រួម​ធ្វើ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ ប៉ុន្តែ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត AFF U23 Championship នៅ​ប្រទេស​ថៃ​ទេ។

ក្រោយ​ត្រឡប់​ទៅប្រទេស​បារាំង​វិញ រូប​គេ​បាន​ចាក​ចេញ​ពី​ក្លិប RCD Mallorca ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​បារាំង។ លោក Maurice Chan ដែល​ជា​ឪពុក​កំពុង​ថត​ខ្សែ​ភាពយន្ត​ខ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី»​ថា កូន​ប្រុស​របស់​លោក​បច្ចុប្បន្ន​នេះ​កំពុង​ផ្តោត​លើ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​បារាំង។ ទន្ទឹម​ជា​មួយ​នឹង​ការ​សិក្សា Loic ក៏​ជា​សមាជិក​ក្រុម​បាល់ទាត់​មួយ​នៅ​ក្នុង​ស្រុក។ រូប​គេ​ក៏​ប្រឹង​​ប្រែងលើ​ការ​ហ្វឹក​ហាត់​បាល់ទាត់​ដែរ។

លោក Maurice បាន​ប្រាប់​ថា កូនប្រុស​របស់​លោក​កំពុង​រៀន​ផ្នែក​វិទ្យាសាស្ត្រ​កីឡា​នៅសាកល​វិទ្យាល័យ។ រូប​គេ​​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ការ​សិក្សា និង​ការ​ហ្វឹក​ហាត់​បាល់ទាត់។ ​គោល​ដៅ​ចម្បង​របស់​ Loic គឺ​ចាប់​យក​អាជីព​បាល់ទាត់​មែន​ទែន បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។

យុវជន​ខ្មែរ-បារាំង Loic Chan បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់ និង​លេង​បាល់ទាត់​តាំង​ពី​​​អាយុ​៥​ឆ្នាំ។ រូប​គេ​បាន​លេង​ក្រុម​៣​ផ្សេង​គ្នា​នៅ​ប្រទេស​បារាំង​​គឺ​ Revel ​រយៈ​ពេល​៣​ឆ្នាំ ក្រុម Castelnaudary រយៈ​ពេល​៤ មុន​ពេល​​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម​ Balma SC រយៈ​ពេល​២​ឆ្នាំ​កន្លះ និង​យុវជន​​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​ក្រុម RCD Mallorca នៅ​ប្រទេស​អេស្ប៉ាញ។ រូប​គេ​ធ្លាប់​បាន​មក​​ប្រទេស​កម្ពុជា​២​ដង​ហើយ ហើយ​ក៏​ចង់​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​យ៉ាង​ខ្លាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម