Connect with us

កីឡា

វិសាខាប្រកាសវិលត្រឡប់មកវិញហើយ

បានផុស

នៅ

ក្លិប​បាល់ទាត់​វិសាខា​បាន​ប្រកាស​ពី​ការ​ប្រកួត​បន្ទាប់​របស់​ខ្លួន​ជា​មួយ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ ដូច្នេះ​មាន​ន័យ​ថា ក្លិប​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​​មក​កាន់​ការ​ប្រកួត​វិញ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​លីគ​ទី១ លីគ​ទី២ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា​មក ​ទាំង​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា និង​ក្លិបវិសាខា​មិន​ទាន់​មាន​​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​វិល​ត្រឡប់​មក​វិញ​​ឡើយ សូម្បី​​​ក្រោយ​ពេល​ធ្វើ​សន្និសីទសារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤។

ទោះ​បី​ជា​បី​​ជា​យ៉ាង​ណា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ដាក់​ពិន័យ​វិសាខា​ឲ្យ​ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​២៤​នៃ​លីគ​កំពូល​កម្ពុជា និង​ចាញ់​សៀម​រាប​អេហ្វស៊ី​ ៣-០ សម្រាប់​ការប្រកួត​លីគ​ទី​២។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ការ​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​សង​ការ​ខូច​ខាត​សម្រាប់​ការ​រៀបចំ​ការ​ប្រកួតទាំង​ពីរ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៤​ វិសាខា បាន​ប្រកាស​ពី​កម្មវិធី​ប្រកួត​បន្ទាប់​ជា​មួយ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​៣១​ ខែ​មីនា ឆ្នាំ​២០២៤ ដែល​ត្រូវ​ជា​ការ​ប្រកួត​សប្តាហ៍​ទី​២៥ នៃ​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម