កីឡា
Rice សង្ឃឹម White ផ្លាស់ប្តូរការសម្រេចចិត្តដើម្បីវិលចូលក្រុមអង់គ្លេសវិញ
ខ្សែបម្រើ Declan Rice នឹងព្យាយាមបញ្ចុះបញ្ចូលមិត្តរួមក្រុម Arsenal កីឡាករ Ben White ឲ្យគិតឡើងវិញហើយបើកចិត្តចូលរួមជាមួយក្រុមជម្រើសអង់គ្លេសជាថ្មី ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។

ខ្សែការពារវ័យ២៦ឆ្នាំ Ben White ពិតជាធ្វើបានយ៉ាងល្អជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ ប៉ុន្តែរូបគេមិនបានបង្ហាញខ្លួន ក្នុងក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពី World Cup ឆ្នាំ២០២២។ Ben White បានចាកចេញពីក្រុមជម្រើសជាតិអំឡុងពេលប្រកួត World Cup ក្នុងប្រទេសកាតារ ដោយសារហេតុផលផ្ទាល់ខ្លួន ហើយក្រោយមកត្រូវបានគេរបាយការណ៍ថា មានការប៉ះទង្គិចគ្នាជាមួយជំនួយការគ្រូបង្វឹកអង់គ្លេសលោក Steve Holland។
កីឡាករ Ben White ក៏ត្រូវបានលោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស កោះហៅចូលក្នុងការប្រកួតមិត្តភាពដែរ ប៉ុន្តែខ្សែការពាររូបនេះបានបដិសេដចូលរួមជាមួយក្រុមជម្រើសជាតិទេ។

កីឡាករ Rice ត្រូវបានតែងតាំងជាប្រធានក្រុមអង់គ្លេស ក្នុងការប្រកួតមិត្តភាពចុងក្រោយនៅថ្ងៃអង្គារនេះ។ ចំពោះលោក Gareth Southgate នឹងសម្រេចចិត្តក្នុងការជ្រើសរើសកីឡាករ២៣នាក់ចុងក្រោយ ដើម្បីតៀមចូលរួមការប្រកួតព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។ ប្រការនេះធ្វើឲ្យ Rice ត្រៀមបញ្ចុះបញ្ចូល White ឲ្យផ្លាស់ប្តូរគំនិត។
Declan Rice បាននិយាយថា៖«ពេលខ្ញុំត្រឡប់ទៅ Arsenal វិញ ខ្ញុំនឹងនិយាយជាមួយ Ben White។ ហើយសង្ឃឹមថា គាត់នឹងផ្លាស់ប្តូរចិត្តលើរឿងនេះ ពីព្រោះគាត់កំពុងធ្វើបានល្អនៅ Premier League។ ពិតណាស់វានឹងជាការផលចំណេញបន្ថែមដ៏ល្អសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស»។
«រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺវាជាជីវិតរបស់ Ben White។ វាជាការសម្រេចចិត្តរបស់គេ។ យើងមិនអាចប្រកែកជាមួយគាត់ពីអ្វីដែលគាត់ចង់ធ្វើ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beinsports

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍