Connect with us

កីឡា

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

បានផុស

នៅ

ក្រោយការចាប់ឆ្នោត កីឡាករ ចាន់ ប៊ុនហឿន ត្រូវជួបជាមួយកីឡាករឡាវ ខាំភូ ក្នុងការប្រកួតជុំទី១ ព្រឹត្តិការណ៍ប្រកួតដណ្ដើមរថយន្ត នៅទឹកដីខេត្តស្វាយរៀង នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការចាប់ឆ្នោត បេក្ខភាពដណ្ដើមរថយន្ត ចាន់ ប៊ុនហឿន ពិតជាមិនចង់ជួបកីឡាករ ខាំភូ ទេ ដោយសារខ្លួនធ្លាប់ឃើញក្បាច់របស់កីឡាកររូបនេះវ៉ៃពេលមក​ប្រកួតនៅទឹកដីកម្ពុជាកន្លងមក។ ចាន់ ប៊ុនហឿន បាន​និយាយ​ថា ខាំភូ ជា​កីឡាករមានភាពធន់ ឆ្លាត និង​កីឡាករ​មិន​មែន​ដើរ​ចូលបុក ដូច្នេះពេលជួបគ្នា​គឺ​ពិត​ជារឿងលំបាក​សម្រាប់​ខ្លួន។ ប្រសិនបើចង់ផ្ដូលគេឲ្យសន្លប់លឿន ត្រូវតែដើរចូល និង​សម្រុកវ៉ៃ ដើម្បីបាន​ឱកាស​ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

ចាន់ ប៊ុនហឿន បាននិយាយថា៖«ពេលប៉ះខាំភូ​គឺ​តានតឹង។ សម្រាប់ការប្រកួតស្អែកត្រូវការអ្នកវ៉ៃដៃគូឲ្យសន្លប់លឿន ទើបអាចឡើងទៅវគ្គបន្ត។ ដល់ពេលជួបជាមួយគាត់គឺពិបាក ដោយសារខាំភូ ជាកីឡាករថយ។ ចឹងពិបាកវ៉ៃគាត់ឲ្យ​សន្លប់​ណាស់។ បើសង្ឃឹមឈ្នះគាត់គឺត្រូវបុកដេញវ៉ៃ ប៉ុន្តែគាត់ជាកីឡាករស្វិត ហើយវ៉ៃមិនងាយសន្លប់ទេ។ ពេលត្រូវគេវ៉ៃខ្លាំងគឺគាត់ថយហើយ។ គាត់មិនឆេវឆាវទេ ពេលត្រូវណាស់គឺគាត់ដកណាស់ ហើយគាត់ជាកីឡាករចិត្តត្រជាក់»។

សម្រាប់លក្ខខណ្ឌក្នុងការប្រកួតដណ្ដើមយករថយន្តស្អែកនេះគឺផ្ដោតសំខាន់លើការផ្ដួលដៃគូឲ្យសន្លប់លឿន ទើបអាចមាន​ឱកាស​ឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន ប៉ុន្តែ​បើករណីបេក្ខភាព៤គូនេះបានឈ្នះត្រឹម​ពិន្ទុដូចគ្នានឹងត្រូវសម្រេចលើសំលេងសារបោះឆ្នោតពីអ្នកគាំទ្រ។

ទោះ​បី​ជា​យ៉ាង​ណា ចិត្តជាអ្នក​កីឡា​ ចាន់ ប៊ុនហឿន នៅតែមានការតាំងចិត្តខ្ពស់ ហើយព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីផ្ដួលកីឡាករឡាវ ខាំភូ សម្រាប់​ឱកាស​ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពី​ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​ធំ​ដែល​រូប​គេ​កម្រ​ទទួល​បាន៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម