កីឡា
ចុងសប្តាហ៍នេះ សង្វៀនគុនខ្មែរនឹងផ្ទុះការចាប់អារម្មណ៍នៅថៃ
ចុងសប្តាហ៍នេះអាចចាត់ទុកជាសប្តាហ៍ប្រកួតធំបំផុតរវាងអ្នកលេងគុនខ្មែរ និងកីឡាករថៃដែលមានជើងខ្លាំងជួរមុខរបស់ប្រទេសទាំងពីរជាច្រើនប៉ះគ្នា ក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់ទៀតផង។

គូដែលអ្នកគាំទ្រកកម្ពុជា និងថៃចាប់ផ្តើមដំបូងគេគឺរវាងជើងខ្លាំង ពេជ្រ សម្បត្តិ ប៉ះជើងខ្លាំងថៃ Petlamoun យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ របស់ទូរទស្សន៍បាយ័ន នៅទីរួមខេត្តស្វាយរៀង។ គូនេះដឹងតែកក្រើកសង្វៀន ហើយអាជ្ញាកណ្តាលមិនចាំបាច់ប្រឹងបង្ខំអ្នកទាំងពីរទេ។
អ្នកគាំទ្រកម្ពុជាស្គាល់ច្បាស់ណាស់ពីសមត្ថភាពរបស់ ពេជ្រ សម្បត្តិ ដែលជាកីឡាករវ៉ៃសម្រុកឥតសំចៃកម្លាំង។ ការដើរចូលវ៉ៃកណ្តាប់ដៃ និងកែង គឺជាអាវុធដ៏គ្រោះថ្នាក់បំផុតសម្រាប់ដៃគូ។ ស្របពេលរូបគេមានស៊ូធន់មិនងាយបាក់ស្រុតផងនោះ ចុងទឹកទី២ ឬទី៣ ដៃគូពិបាកគេចផុតពីការសន្លប់ណាស់។

កីឡាករថៃ Petlamoun សង្ឃឹម១០០%ក្នុងការទទួលបានជ័យជម្នះក្នុងទឹកដីកម្ពុជាដំបូងនេះ។ ឆ្លងកាត់បទពិសោធលើសង្វៀន១០៥ដងគឺឈ្នះ៧៥ដង និងចាញ់២០ដង រូបគេជាកីឡាករកំពុងពេញល្អនៅថៃ។ ៤ប្រកួតនៅសង្វៀន ONE រូបគេមិនទាន់ចាញ់សោះ។
រូបគេជាកីឡាករមានអាវុធគ្រប់គ្រឿង ប៉ុន្តែអាវុធដែលគ្រោះថ្នាក់បំផុតគឺកណ្តាប់ដៃឆ្វេង និងការទាត់ជើងឆ្វេង។ រូបគេក៏ចេញកែង និងជង្គង់បានល្អដែរ។ ដូច្នេះចាំមើលគូនេះ លទ្ធផលធ្លាក់ទៅលើម្ចាស់ស្រុក ឬភ្ញៀវ?
ប្រវត្តិខ្លះៗរបស់ដៃគូ ពេជ្រ សម្បត្តិ គឺ Petlamoun
- ធ្លាប់ប្រកួត១០៥ដង (ឈ្នះ៨៥ និងចាញ់២០ដង)
- ល្អដៃឆ្វេង និងជើងឆ្វេង
- វ៉ៃបុកឆ្ពោះទៅមុខ
- វ៉ៃនៅ ONE ៤ដង គឺឈ្នះទាំង៤ដង
- ក្នុងបទសម្ភាសរូបគេសង្ឃឹមឈ្នះ ពេជ្រ សម្បត្តិ១០០%
ជាពិសេសទៀតនោះ ម្ចាស់ខ្សែក្រវាត់៤គ្រឿង Choojaroen ជាជើងខ្លាំងលំដាប់ A នៅថៃត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរជាមួយម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្រា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។ ថៃស្គាល់កីឡាករកម្ពុជារូបនេះច្បាស់ណាស់នៅពេលប្រកួតជាមួយ Superlek នៅសង្វៀន ONE។ កីឡាករថៃរូបនេះមានបទពិសោធច្រើន និងឆ្លងកាត់ដៃគូខ្លាំងៗច្រើន។

ប្រវត្តិខ្លះៗរបស់ដៃគូ ឡៅ ចិត្រា គឺ Choojaroen
- ធ្លាប់ប្រកួត ១០៥ដង (ឈ្នះ៨៤ដង ចាញ់២០ និងស្មើ១)
- ឈ្នះខ្សែក្រវាត់ Top King World Series ឆ្នាំ២០១៨
- ឈ្នះខ្សែក្រវាត់សង្វៀន Channel 7 Boxing Stadium ឆ្នាំ២០១៧
- ឈ្នះខ្សែក្រវាត់ Lumpinee ឆ្នាំ២០១៥
- ឈ្នះខ្សែក្រវាត់ Siam Omnoi ឆ្នាំ២០១៤

ជាមួយគ្នានេះ ម្ចាស់ខ្សែក្រវាត់៦គ្រឿង Petchdam ជាកីឡាករលំដាប់ A របស់ថៃត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។ កីឡាករថៃរូបនេះជាអតីតខ្សែក្រវាត់ពិភពលោក ONE ដែលមានបទពិសោធច្រើន សូម្បីតែ Rodtang ក៏ធ្លាប់ប៉ះគ្នា។

ប្រវត្តិខ្លះដៃគូ លន បញ្ញា គឺ Petchdam
- ធ្លាប់ប្រកួត១៣២ដង (ឈ្នះ១០៤ ចាញ់២០ និងស្មើ៨)
- ឈ្នះខ្សែក្រវាត់ Lumpinee ឆ្នាំ២០១៥
- ឈ្នះខ្សែក្រវាត់សមាគមប្រដាល់អាជីព PAT ឆ្នាំ២០១៥
- ឈ្នះខ្សែក្រវាត់ Toyota ម៉ារ៉ាតុង ឆ្នាំ២០១៧
- ឈ្នះខ្សែក្រវាត់មួយថៃ WBC ឆ្នាំ២០១៨
- ឈ្នះខ្សែក្រវាត់ឃីកបុកស៊ីង ONE Championship ឆ្នាំ២០១៨
- ឈ្នះខ្សែក្រវាត់ True4U ឆ្នាំ២០២០

នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា នាគខ្មៅ ឃីម ឌីម៉ា ក៏ប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃ Thongnoi ដែលជាកីឡាករមានបទពិសោធច្រើន។ ធន់ រិទ្ធី និង គឹម វាសនា ក៏ប្រកួតដណ្តើមខ្សែក្រវាត់ ហើយម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចន្ទ្រា សងសឹក Sammy។
បេក្ខភាពគុនខ្មែរ៤រូបប្រជែងគ្នាដណ្តើមរង្វាន់រថយន្តនៅសង្វៀនបានដែលមាន ចាន់ ប៊ុនហឿន, សូត្រ វាសនា, ធន់ ចាន់តាក់ និង មឿន សុខហ៊ុច នៅទីរួមខេត្តស្វាយរៀងជារាត្រី ដែលមានជើងខ្លាំងទម្ងន់ធ្ងន់ ព្រំ សំណាង ប៉ះកីឡាករទុយនេស៊ីវ័យក្មេង Moetez Ben Aicha, ពេជ្រ សម្បត្តិ ប៉ះ Petlampun និង ឃីម បូរ៉ា ប៉ះកីឡាករចាស់វស្សាមកពីតួកកី Adam Balli។
គូប្រកួតដណ្តើមរង្វាន់រថយន្ត ថ្ងៃទី២៨ ខែមីនា
- សូត្រ វាសនា vs Reza Razavi (អ៉ីរ៉ង់)
- ចាន់ ប៊ុនហឿន vs ឡាំភូ (ឡាវ)
- ធន់ ចាន់តាក់ vs Adrian (បេរ៉ូ)
- មឿន សុខហ៊ុច vs Mohammad Reza (អ៉ីរ៉ង់)
គូដណ្តើមខ្សែក្រវាត់
- លន បញ្ញា vs Petchdam (ថៃ) ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- ឡៅ ចិត្រា vs Choojaroen (ថៃ) ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- ឃីម ឌីម៉ា vs Thongnoi (ថៃ) ខ្សែក្រវាត់គុនខ្មែរ
- ធន់ រិទ្ធី vs Ali Yousef (អ៉ីរ៉ង់) ខ្សែក្រវាត់គុនខ្មែរ
- គឹម វាសនា ដណ្តើមខ្សែក្រវាត់គុនខ្មែរម៉ារ៉ាតុង (បេក្ខភាពបរទេស៣នាក់ទៀត)
គូមិត្តភាពអន្តរជាតិ
- ព្រំ សំណាង vs Moetez Ben Aicha (ទុយនេស៊ី)
- ឃីម បូរ៉ា vs Adam Balli (តួកគី)
- ពេជ្រ សម្បត្តិ vs Petlampun (ថៃ)
- ឡៅ ចន្ទ្រា សងសឹក Sammy (ថៃ)
ក្រៅពីគូសំខាន់ៗខាងលើ ក៏នៅមានគូប្រកួតសំខាន់ៗជាច្រើនទៀតនៅសង្វៀនផ្សេងទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?