Connect with us

កីឡា

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

បានផុស

នៅ

Reign of Kings ជាមហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំសម្បើមមួយ ក្នុងព្រឹត្តិការណ៍កម្សាន្ត “Vattanac All In Festival” ដែលនឹងធ្វើឲ្យកក្រើកសង្វៀន ក្នុងជំនួបមិនធ្លាប់មានរវាងអ្នកខ្លាំ​ងប៉ះអ្នកខ្លាំង នៅសង្វៀនប្រដាល់គ្រុឌគុនខ្មែរ ដោយចម្រាញ់សុទ្ធតែកំពូលកីឡាករប្រដាល់ខ្មែរ និងកីឡាករប្រដាល់អន្តរជាតិល្បីៗប្រចាំសង្វៀន RWS មកប្រកួតគ្នាលក្ខណៈគូមិត្តភាពអន្តរជាតិ គូសងសឹង និងគូដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ និងប្រាក់រង្វាន់សរុប ១០០ លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនកម្ពុជានឹងជក់ចិត្ត ដិតអារម្មណ៍ ជាមួយសមាភាពកីឡាករប្រដាល់ខ្លាំងៗដូចជា៖

សម្រាន់​ថ្ងៃសៅរ៍ ទី​៣០ ខែមីនា ឆ្នាំ​២០២៤

1.  ព្រីង សុផាវត្តី Vs អេម ម៉ា (បារាំង) ទម្ងន់​៦០​គីឡូក្រាម

2.  លី សុខា Vs គឿប សុវណ្ណឃីម ទម្ងន់​៥៤គីឡូក្រាម

3.  ពេជ្រ សុឃីម Vs រិទ្ធ វិបុល ទម្ងន់​៥៤​គីឡូក្រាម

4.  រិទ្ធី ចាន់ណា Vs  COlOVIS Bryan (ប្រេស៊ីល)

5.  លី រិទ្ធី Vs UNALBURAK (តួកគី) ទម្ងន់​៧៥​គីឡូក្រាម លក្ខណៈអំបោះឆៅ

6.  ធន់ ស៊ីហុង Vs  EMRE OZMEN (តួកគី) ទម្ងន់​៦០​គីឡូក្រាម

7.  ធន់ រិទ្ធី Vs  ALI YOUSEF (អ៉ីរ៉ង់) ទម្ងន់៧៣​គីឡូក្រាម លក្ខណៈអំបោះឆៅ

8.  ឡៅ ចិត្រា Vs CHUJAROEN DABRASARAKHAM (ថៃ) ទម្ងន់​៦៥​គីឡូក្រាម

សម្រាប់ថ្ងៃអាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ២០២៤

1.  ឡៅ សៃណេត Vs ឡុង ពិសិដ្ឋ ទម្ងន់​៥១​គីឡូក្រាម

2.  AHMADI FARYAD (អ៉ីរ៉ង) Vs KAD DOUR ទម្ងន់​៦៩​គីឡូក្រាម

3.  គឹម វាសនា Vs AYOUB PORIYA ទម្ងន់​៦៩​គីឡូក្រាម

4.  ធន់ ផានិត Vs MILAD HASSAN ទម្ងន់​៥៧​គីឡូក្រាម

5.  ឡៅ ចិត្រា Vs  SAMMY (ថៃ​)

6.  ឃឹម  ឌីម៉ា Vs THONGNOY VORSANGPRAPAI (ថៃ)

7.  លន បញ្ញា VS PETCHDAM PETCHYINDEE ACADEMY (ថៃ) ទម្ងន់​៦៥​គីឡូក្រាម

លើសពីកម្មវិធីប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings ដ៏អស្ចារ្យនេះ នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ក៏បានដាក់បញ្ចូលការសម្តែងសិល្បៈបុរាណ ការប្រគំតន្រ្តី ដែលចូលរួមដោយតារាល្បីៗដូចជាអ្នកនាង ទេព បូព្រឹក្ស កញ្ញា រ៉ាប៊ី ជាពិសេសផ្ទាំងទស្សនីយភាពបង្ហោះដ្រូន (Drone Show) រាប់រយ​គ្រឿង​នៅ​លើ​អាកាសមិនធ្លាប់មានដំបូង​បំផុតនៅកម្ពុជា។

ត្រៀមខ្លួនចូលរួមដោយសេរី ទទួលយកបទពិសោធន៍ថ្មីហើយប្លែក នៅក្នុងព្រឹត្តិការណ៍កម្សាន្តដ៏ធំ “Vattanac All In Festival” ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រយៈពេល២ថ្ងៃពេញ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណគម្រោងអភិវឌ្ឍន៍ វឌ្ឍនៈវីល ផ្លូវលេខ 114 (ផ្លូវវឌ្ឍនៈ) ខាងត្បូងរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបន្តចូលរួមផ្សព្វផ្សាយគុនខ្មែរដោយដាក់បញ្ចូលវត្តមានកីឡាករប្រដាល់គុនខ្មែរនៅលើឡានក្រុងសារធារណៈ ក្នុងគោលបំណងជំរុញលើកទឹកចិត្តកីឡាករ ព្រមទាំងលើកតម្កើងវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម