កីឡា
អតីតប្រធានបាល់ទាត់អេស្ប៉ាញ កំពុងត្រូវបានព្រះរាជអាជ្ញា ស្វែងរកការកាត់ទោសបន្ថែម
ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញ បានស្នើសុំឱ្យមានការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះលើអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ដែលកំពុងស្ថិតក្នុងការកាត់ទោសពីបទ ថើបកីឡាការិនីអេស្ប៉ាញ Jenni Hermoso ដោយបង្ខំ នៅលើបបូរមាត់ បន្ទាប់ពីឈ្នះការប្រកួតជើងឯកបាល់ទាត់នារីពិភពលោក។

ការថើបដោយបង្ខំ ដែលចាប់បាននៅលើកាមេរ៉ាផ្សាយផ្ទាល់ជុំវិញពិភពលោក បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងនាំទៅដល់ការព្យួរដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។
ការជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះគឺជាការកាត់ទោសទាមទារដោយរាជអាជ្ញាអេស្ប៉ាញសម្រាប់ លោក Luis Rubiales ដែលត្រូវបានចោទប្រកាន់ពីបទបំពានផ្លូវភេទ និងបង្ខិតបង្ខំលើកីឡាការិនី Jenni Hermoso បន្ទាប់ពីអេស្ប៉ាញឈ្នះការប្រកួតបាល់ទាត់នារីពិភពលោក។

ព្រះរាជអាជ្ញាក៏ចង់ឱ្យ លោក Rubiales បង់ប្រាក់សំណងដល់កីឡាការិនី Hermoso យ៉ាងហោចណាស់ ៥០,០០០អឺរ៉ូ។ នេះបើយោងតាមឯកសារដែលបានផ្ញើទៅតុលាការជាតិរបស់ប្រទេសអេស្ប៉ាញ។
ក្នុងអំឡុងពេលនៃឧប្បត្តិហេតុកើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីអេស្បាញ បានយកឈ្នះអង់គ្លេស វគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក World Cup នារី នៅអូស្ត្រាលី ដោយ លោក Rubiales បានកាន់ក្បាលរបស់ Hermoso ដោយដៃទាំងពីរហើយបានថើបនាងដោយបង្ខំនៅលើបបូរមាត់។

នៅក្រោមច្បាប់របស់អេស្ប៉ាញ ការថើបមិនយល់ស្របអាចត្រូវបានចាត់ថ្នាក់ថាជាការរំលោភបំពានផ្លូវភេទ ដែលជាប្រភេទនៃឧក្រិដ្ឋកម្មរួមបញ្ចូលគ្រប់ទម្រង់នៃអំពើហិង្សាផ្លូវភេទ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?