កីឡា
លំដាប់ A ប៉ះគ្នា ឡៅ ចិត្រា ជួប លន បញ្ញា ដណ្តើមខ្សែក្រវាត់មានប្រាក់រង្វាន់៤០លានរៀល
ជើងខ្លាំងគុនខ្មែរលំដាប់ A ស្រុកខ្មែរ ឡៅ ចិត្រា និង លន បញ្ញា នឹងជួបគ្នាដើម្បីខ្សែក្រវាត់គុនខ្មែរ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ របស់សង្វៀនទូរទស្សន៍ជាតិកម្ពុជា បន្ទាប់ពីដៃគូរបស់អ្នកទាំងពីរប្រកាសដកខ្លួនយ៉ាងឆាប់រហ័ស។

កីឡាករថៃ Petchdam ត្រូវប្រកួតជាមួយ លន បញ្ញា និងកីឡាករថៃ Choojaroen ត្រូវប្រកួតជាមួយ ឡៅ ចិត្រា។ គូទាំងពីរនេះត្រូវប្រកួតគ្នាដើម្បីខ្សែក្រវាត់គុនខ្មែរដែលមានប្រាក់រង្វាន់២០លានរៀលដូចគ្នា។ នៅត្រឹមតែ២ថ្ងៃមុនការប្រកួត ស្រាប់តែ លោក សៀបូត ប្រធានក្លិបភេតយីនឌីដ៏របស់ប្រទេសថៃ បានប្រកាសលុបចោលការប្រកួតរបស់របស់ពួកគេដោយមិនបាធ្វើដំណើរមកប្រទេសកម្ពុជា ដោយមិនដឹងមូលហេតុច្បាស់លាស់។
យ៉ាងណាក៏ដោយដើម្បីកុំឲ្យការត្រៀមខ្លួនរបស់កីឡាករកម្ពុជាទាំងពីររូបអត់ប្រយោជន៍ ម្ចាស់ឧបត្ថម្ភកម្មវិធី អ្នករៀបចំកម្មវិធី និងសហព័ន្ធកីឡាគុនខ្មែរបានសម្រេចឲ្យ ឡៅ ចិត្រា ប្រកួតជាមួយ លន បញ្ញា ដើម្បីដណ្តើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់រហូតដល់៤០លានរៀល ខណៈអ្នកចាញ់ទទួលបាន២០លានរៀល។ នេះបើតាមការប្រកាសក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ប្រាក់រង្វាន់ទាំងនេះគឺបន្ថែមលើតម្លៃខ្លួនរបស់កីឡាករទាំងពីរ។

តាមពិតទៅកីឡាករគុនខ្មែរទាំងពីរនៅក្លិបផ្សេងគ្នាមែន ប៉ុន្តែស្ថិតក្រោមសមាគមកីឡាក្រសួងការពារជាតិទាំងពីរ។ អ្នកទាំងពីរក៏ស្និទ្ធស្នាលគ្នា ប៉ុន្តែតម្រូវតាមកម្មវិធី ពួកគេជាសត្រូវនឹងគ្នានៅលើសង្វៀន ហៅនៅក្រៅសង្វៀនជាមិត្តភាព។
កីឡាករ លន បញ្ញា និង ឡៅ ចិត្រា ស្ថិតនៅក្នុងលំដាប់កំពូលដូចគ្នានៅក្នុងប្រទេសកម្ពុជា។ ពួកគេជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដូចគ្នា និងជាកីឡាករដែលភាគច្រើនបំផុតត្រូវប្រកួតជាមួយកីឡាករបរទេស។
ក្រៅពីគូជើងខ្លាំងខ្មែរប៉ះគ្នា ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់៣គូទៀតគឺកីឡាករគុនខ្មែរ ឃីម ឌីម៉ា ប្រកួតជាមួយកីឡាករថៃ Thongnoi, កីឡាករ ធន់ រិទ្ធី ប្រកួតជាមួយកីឡាករអ៉ីរ៉ង់ Ali Yousef និងកីឡាករ គឹម វាសនា ប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុង ដែលមានបេក្ខភាពមកពី៣ប្រទេសផ្សេងទៀត។ នៅជាមួយគ្នានេះ កីឡាករ ឡៅ ចិត្រា ត្រូវប្រកួតសងសឹកជាមួយកីឡាករថៃ Sammy៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា