កីឡា
ក្រោយក្លាយជាប្រធានគុនខ្មែរ លោក ខូវ ឆាយ កាន់តួនាទី៣ផ្នែកកីឡា
លោក ខូវ ឆាយ បានក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងអាណត្តិទី៧ បន្ទាប់ពីលោកទើបត្រូវបានតែងតាំងជាអនុប្រធានទី១បានប៉ុន្មានខែមុន ហើយនេះជាការងារទី៣ដែលកាន់ព័ន្ធនឹងកីឡា។
ការទទួលតួនាទីជាអនុប្រធានទី១នាប៉ុន្មានខែកន្លងទៅ លោក ខូវ ឆាយ ទទួលបានការសរសើរពីមហាជន ជាពិសេសអ្នកចូលចិត្តកីឡាប្រដាល់គុនខ្មែរ។ លោកតែងតែចេញមុខដោះស្រាយ និងបកស្រាយនូវរាល់បញ្ហាអសកម្មដែលបានកើតមានកន្លងក្នុងពេលលោកកាន់ជាអនុប្រធានទី១។
ការចេញមុខដោះស្រាយ និងបកស្រាយពន្យល់ដល់មហាជនរបស់លោកខុសប្លែកនឹងលោក តែម ម៉ឺន ដែលជាប្រធានច្រើនអាណត្តិ។ អតីតប្រធានច្រើនអាណត្តិកម្រចេញមុខបកស្រាយជាសាធារណៈ និងដោះស្រាយភ្លាមៗណាស់។
ស្របពេលលោក តែម ម៉ឺន វ័យកាន់ច្រើន ហើយលោក ខូវ ឆាយ ចេញមុខដោះស្រាយបានល្អ និងទទួលបានការសរសើរពីមហាជន ពេលនេះលោកត្រូវបានតែងតាំងជាប្រធានក្នុងអាណត្តិទី៧។ លោកចូលកាន់តំណែងចាប់ពីពេលនេះរហូតដល់អាណត្តិទី៧ពីឆ្នាំ២០២១ ដល់២០២៥ ដូច្នេះមានន័យថា លោកចូលកាន់នៅពេលអាណត្តិទី៧មិនទាន់ចប់។
ក្រៅពីតួនាទីថ្មីនេះ លោក ខូវ ឆាយ ជាអគ្គលេខាធិការក្លិបបាល់ទាត់ក្រសួងការពារជាតិដែលកំពុងលេងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ លោកក៏ជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យតែងតាំងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជំនួសលោក តែម ម៉ឺន។
ចំណែកលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិត្រូវបានតែងតាំងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ